១០ ឆ្នាំមិនប្រែប្រួល! ធ្លាប់ជិះឡានក្រុងកើយដៃគ្នា ដល់មានកូនស្រីមួយទៅហើយ គង់ ចាន់ស្រីមុំ រំលឹកអនុស្សាវរីយ៍ នៅតែផ្អែមល្ហែមដូចមុនអញ្ចឹង

ហ្វេសប៊ុក៖ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានចាប់ដៃគ្នាសាងគ្រួសារមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហើយក៏ទទួលចំណងដៃកូនស្រីម្នាក់រស់នៅយ៉ាងមានសុភមង្គល អ្នកណាឃើញហើយក៏ច្រណែនសឹងគ្រប់ៗគ្នា នៅពេលដែលពួកគេបានបង្ហាញពីសកម្មភាពនៅលើបណ្តាញសង្គមជាហូរហែផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗមកនេះ អ្នកនាងបានកាន់ដៃគ្រួសារព្រមទាំងមិត្តភក្តិជិតស្និទ្ធ ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជិតខាង គឺប្រទេសវៀតណាម យ៉ាងសប្បាយរីករាយ ។ មួយវិញទៀត លើកនេះតារាស្រីរូបនេះបានជ្រើសរើស ឡានក្រុងដើម្បីធ្វើមធ្យោបាយធ្វើដំណើរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្វីដែលមហាជន និងហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ រូបភាពមួយសន្លឹកដែល គង់ ចាន់ស្រីមុំ និងស្វាមីបានគេងលង់លក់នៅលើឡានក្រុង ហាក់ដូចជាកំពុងតែរំលឹកដល់អនុស្សាវរីយ៍ដែលអ្នកទាំងពីរបានធ្វើដំណើរកាលពី ១០ ឆ្នាំមុនអញ្ចឹង មើលទៅហាក់មិនមានប្រែប្រួលអ្វីទាល់តែសោះ តាំងពីចាប់ផ្តើមមកទល់បច្ចុប្បន្នមានកូនស្រីមួយហើយក្តី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment