ទឹកចិត្តឪពុក! សាពូន មីដាដា ប្រកាសចូលនិវត្តន៍ នឹងទៅបួសរហូតនៅឯពុទ្ធគាយា ព្រំប្រទល់ព្រទេស ឥណ្ឌា នេប៉ាល់ រហូតផ្តាំកូនស្រីយ៉ាងកម្សត់បែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា ចំណងស្នេហ៍ ១៥ ឆ្នាំ រវាងតារាសម្តែងស្រី អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ទំនងជាមិនអាចផ្សះផ្សាត្រូវរ៉ូវគ្នាម្តងទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ លោក សាពូន មីដាដា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ចង់ទៅបួសរហូតនៅឯព្រំប្រទល់ប្រទេស ឥណ្ឌា នេប៉ាល់ ឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះ លោក សាពូន មីដាដា បានបង្ហោះរូបថតលោក និងកូនស្រីបណ្តូលចិត្តនៅលើគណនីហ្វេស៊បុកផ្ទាល់ខ្លួន ព្រមទាំងបានសរសេររៀបរាប់ផ្តាំឲ្យកូនស្រីបន្តវេនសិល្បៈថា៖ “ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា ( កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេស ឥណ្ឌា នេប៉ាល់ ) ឯណោះ កូនស្រីត្រូវបន្តវេនបម្រើសិល្បះទី7របស់ជាតិយើងណាកូនមាសឪពុក” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យផ្តាំផ្ញើមុននឹងសម្រេចចិត្តទៅបួសរបស់លោក សាពូន មីដាដា បានធ្វើឲ្យមហាជនយល់ថា ចំណងប្តីប្រពន្ធរបស់អ្នកទាំងពីរត្រូវដើរដល់ផ្លូវបំបែកពិតប្រាកដហើយ ព្រោះថាកាលពីមួយរយៈមុន សឿ សុធារ៉ា ទើបនឹងប្រកាសដំណឹងលែងលះគ្នាតាមហ្វេសប៊ុក ខណៈពួកគេទាំងពីរទើបនឹងវិលជានានឹងប្តីប្រពន្ធវិញមិនទាន់បានប៉ុន្មានផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment