អត់ទុកយូរទេ! ក្រោយល្បីថា នាយប្រុញ ថតមិនបានលុយ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ផ្តល់យោបល់បែបនេះ ខណៈ នាយប្រុញ បញ្ជាក់លំអិតពីរឿងលុយឡានថា…(មានវីដេអូ)

ហ្វេស៊បុក៖ មហាជនបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មានការបញ្ជាក់ពីលោក ពេជ្រ ស្រស់ ថា តារាកំប្លែងវ័យក្មេង នាយប្រុញ សម្រេចចិត្តត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ដោយសារតែការថតកន្លងមកមិនទទួលបានប្រាក់កាសនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការផ្សព្វផ្សាយបែបនេះ បង្ករឲ្យមានភាពភ្ញាក់ផ្អើលនោះ លោកជំទាវ ហ៊ុន ស៊ីណាត នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានបញ្ចេញយោបល់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“តាមគំនិតខ្ញុំមានតែខំរៀនបន្តសិនទាន់មានថវិការដែរ បើក្មួយចេះភាសាទៀតកាន់តែល្អ ។ ពេលរៀនចប់ ចង់វិលទៅរកសិល្បៈវិញក៏មិនយឺតពេលដែរ ហើយថែមទាំងមានចំណេះទៀតផង ។ ម្យ៉ាងទៀតបើរឿងនេះដូចព័ត៌មាននិយាយមែនលោកឧកញ៉ាធ្វើបែបនេះតាមច្បាប់មានទោ.សពីប.ទកេ.ញប្រវ័.ញ្ចពលក.ម្ម កុមារ មានចែងក្នុងច្បាប់ការងាររបស់រដ្ឋ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នេះ លោកឧកញ៉ា សម្បត្តិ បានបកស្រាយរួចហើយថា រឿង ប្រុញ វេចបង្វិចទៅស្រុកនោះ លោកក៏មិនបានដឹងមូលហេតុដូចគ្នា តែសម្រាប់លុយលោកប្រគល់ឲ្យ នាយប្រុញ ជាញឹកញាប់ តែត្រង់គាត់ចាយអស់នោះលោកមិនអាចទៅគ្រប់គ្រងថវិការក្នុងហោប៉ៅរបស់គេបាននោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ឧកញ៉ា សម្បត្តិ ក៏បានបង្ហោះវីដេអូពេលជូនដំណើរ ប្រុញ ទៅស្រុកវិញផងដែរ ហើយនៅក្នុងវីដេអូនោះ ប្រុញ បានបញ្ជាក់ច្បាស់ៗថា ទោះយ៉ាងណាក៏នាយមិនភ្លេចអ្នកមានគុណរបស់លោកនោះដែរ គឺឧកញ៉ា សម្បតិ្ត និងលោកជំទាវ ហ៊ុន សុភក្រ្ត័ ជាមួយនឹងការជូនពរយ៉ាងពិសេសផងដែរ ។

ចំពោះចំណុចនេះ នាយប្រុញ បានឡាយវីដេអូជាមួយ នាយកណ្តុរ កាលពីល្ងាចមិញនេះ បញ្ជាក់ហាក់លេងសើចថា រយៈពេល ៨ ខែនេះ សល់តែ ១០០ រៀល ក្នុងហោប៉ៅ ។

ទោះយ៉ាង នាយប្រុញ ទទួលស្គាល់ថាបានលុយពីឧកញ៉ា និងលោកជំទាវម្តង ៥០ ដុល្លារ ម្តង ១០០ ដុល្លារ ១០០ ដុល្លារ ហើយក្រោយមកបានបញ្ជាក់ថា ៨ ខែនេះ ទទួលបានលុយសរុបប្រហែល ៧០០ ទៅ ៨០០ ដុល្លារ អត់ដល់ពាន់ទេ ។

ចំពោះសំនួរលើកឡើងថា លឺថា នាយប្រុញ បានប្រាក់ខែ ៥០០ ស្រាប់តែ នាយប្រុញ ពេពមាត់ ហើយឆ្លើយថា ៥០០ ឯណាបងប្អូនអើយ ២០០ នឹងតែ ៤ ខែអត់ទាន់បានទេ ទាល់តែបងប្រុសទៅបាន ។

នាយកណ្តុរ បញ្ជាក់ប្រាប់ទៀតថា លុយនឹងមិនមែនបើកប្រាក់ខែពីឧកញ៉ាទេបងប្អូន កុំច្រឡំ គឺឧកញ៉ាជាអ្នកផ្តល់ថវិការដល់ នាយប្រុញ គាត់មិនពាក់ព័ន្ធអីទេសំខាន់គឺថ្នាក់កណ្តាលអ្នកចែក អ្នករៀបចំជីវិតរបស់គាត់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment