ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ នេះ តារាចម្រៀងប្រុសរូបសង្ហាលោក ងួន ចាន់ដេវីត បានប្តូរ Profile ដាក់រូបកាន់ទុក្ខទាំងនៅលើគណនីហ្វេសប៊ុក និងផេក ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រលោកផ្ទុះការភ្ញាក់ផ្អើលសួរនាំព្រោងព្រាត ។
ងួន ចាន់ដេវីត ឬអ្នកគាំទ្រតែងហៅលោកថា ជី ដេវីត បានបង្ហោះរូបកាន់ទុក្ខ ហើយថែមទាំងបានសរសេរ Caption យ៉ាងខ្លីប្រាប់ទៀតថា៖ “ខ្ញុំកាន់ទុក្ខ” ។
រួមជាមួយគ្នានេះផងដែរ គេក៏បានឃើញមានមិត្តភក្កិ ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ បាននាំគ្នា ខំមិន ចូលរួមរំលែកទុក្ខដល់លោកជាបន្តបន្ទាប់ ដោយមានអ្នកគាំទ្រមួយចំនួន ក៏បានសួរនាំថាលោកមានរឿងអ្វីកើតឡើងដែរ ។
បើតាមការឲ្យដឹង ជី ដេវីត បង្ហោះរូបកាន់ទុក្ខនេះ គឺដោយសារលោកតាជាទីគោរពស្រលាញ់របស់លោក ឈ្មោះ រស់ ងួន បានមរណភាណភាព ៕