ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញលោក ឌួង ឆាយ និងនារីរូបស្អាតឈ្មោះ ហ៊ ម៉ីលី បានប្រារព្ធពិធីសាស្លាដក់ និងកន្សែង ភ្ជាប់ពាក្យធ្វើឡើងយ៉ាងឱឡារឹក មានផ្កាភ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឭ ព្រមទាំងមានភ្ញៀវកិត្តិយសមួយចំនួន ចូលរួមជាសក្ខីភាព ។
ក្រោយពីបានភ្ជាប់ពាក្យក្លាយជាគូដណ្តឹងរួចមក លោក ឌួង ឆាយ តែងតែនាំអនាគតភរិយារូបនេះ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ជាពិសេសមុនចូលឆ្នាំខ្មែរលោកបាននាំ ម៉ីលី ទៅដើរលេងនៅឯទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ថែមទៀតផង ។
ដោយមានការដើរផ្សា តាមឆ្នេរ ជិះអ៊ូបរ ជិះឧទ្ធម្ភាគចក្រ ព្រមទាំងថតរូបបង្ហាញពីទិដ្ឋភាពនៅទីនោះ គ្រាន់តែមើលក៏មានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ។
ដោយឡែក នាថ្ងៃម្សិលមិញនេះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញលោក ឌួង ឆាយ បានលួចធ្វើកម្មវិធីខួបកំណើត Surprise ជូនម្តាយបង្កើត និងអនាគត់ម្តាយក្មេក ក្នុងថ្ងៃតែមួយ ជាលក្ខណៈគ្រួសារមើលទៅសប្បាយខ្លាំងណាស់ ។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះលោក ឌួង ឆាយ ក៏បានបង្ហោះសារជូនពរយ៉ាងមានន័យបែបនេះថា៖ “ក្នុងឱកាសពិធីខួបកំណើតអ្នកម្តាយអ្នកមានគុណព្រៈរស់ទាំង 2 ។
ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ កម្លាំងមាំមួន ជម្មាយុយុឺនយូរជាម្លប់សំរាប់កូនចៅ” ។
#មានតែអ្នកម្តាយតែមួយគត់ដែលគ្មានថ្ងៃបោះបង់ចោលយើង
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។