ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា ក្រោយពីរឿង នាយប្រុញ ស្ពាយបង្វិចទៅស្រុកកំណើតវិញ ដោយអះអាងថា ថតមិនទទួលបានលុយក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់មហាជននោះ អែតមីន របស់តារាកំប្លែងវ័យក្មេងរូបនេះ រួមនឹងសាក្សីមួយចំនួនបានចេញវីដេអូបកស្រាយជាបន្តបន្ទាប់ ។
ជាក់ស្តែង នាពេលថ្មីៗមកនេះ អ្នកដឹកនាំ ប្រុញ បានធ្វើការបកស្រាយរឿងនេះ ដោយបញ្ចេញសាក្សីមួយចំនួនទៀតដូចជា នាយក្តាម នាយទឿ នាយញ៉ាញ ទៀតផង ជាមួយនឹងការទម្លាយពីអត្តចរិករបស់ ប្រុញ ថែមទៀតផង ។
ដោយឡែក នាយទឿ បានបញ្ជាក់ថា នាយប្រុញ ដើរលេងដាច់យប់បងប្រុសរបស់គាត់តេរកក៏អត់លើក ពេលលោកគ្រូត្រូវថតដាសគ្នា ៥ ៦ នាក់ក៏អត់ក្រោកដែរ ហើយលេងហ្គេមក្នុងកម្មវិធីទៅស្វាយរៀងវិញគ្មានដេកទេ ពេញមួយយប់ទល់ភ្លឺ ម៉ោង ៤ ក្រោកទៅផ្ទះវិញទៀត ក្នុងនោះ អែតមីន និង នាយទឿ បញ្ជាក់ពីការ នាយប្រុញ និយាយទូរស័ព្ទជាមួយស្រីស្នេហ៍ផងដែរ ។
ចំពោះ នាយញ៉ាញ ដែលអះអាងថា អ្នកចូលរួមដាស នាយប្រុញ ដែលនោះ បានលើកឡើងថា ប្រុញ ពេញមួយយប់លេងហ្គេម និយាយទូរស័ព្ទទាក់ទងគេផ្សេងៗ ញ៉ាញ ថា ធម្មតាយប់ឡើងត្រូវការដេក គាត់ភ្លឺឡើងដេក យប់ឡើងនិយាយទូរស័ព្ទ ក្រោយពីរឿងខាងលើបានក្លាយជាទីចាប់អារម្មណ៍សម្រាប់មហាជន ដោយអ្នកខ្លះជឿ ហើយអ្នកខ្លះទៀតមិនជឿនោះ ។
យ៉ាងណាមិញ ក៏មាននារីម្នាក់បានអះអាងថាជាសង្សារ នាយប្រុញ បានចេញមុខទម្លាយតាមរយៈសារថា៖ “សួស្ដី លោកពូ ខ្ញុំដឹងថា ពូកំពុងតែមានគេយល់ច្រឡំពីប្រុញ ហើយពូនិយាយមក ក៏ត្រូវដែរ ប្រុញជាមនុស្សរឹងទទឹងខ្លាំង ហើយក៏ចូលចិត្តដើរលេងច្រើន ទោះខ្ញុំមិនបាននៅជាមួយប្រុញ ក៏ខ្ញុំដឹងពីចរិតគេដែរ ព្រោះពេលខ្លះគេនិយាយជាមួយខ្ញុំ ក៏មិនសូវពីរោះ
ញុំជាអ្នកនិយាយជាមួយគេដល់ព្រឹកមែន តែខ្ញុំក៏ខំនិយាយថាឲ្យ ប្រញាប់គេងទៅ ប្រយ័ត្នទៅថតមិនកើត គេថា គេមិនខ្វល់ទេ ហើយខ្ញុំក៏និយាយទៀតថា គ្មានអ្នកណាហ្នឹងហ៊ានថាឲ្យគេទេ ពេលខ្លះដើរលេងដេកផ្ទះគេ ខ្ញុំខលទៅឲ្យទៅផ្ទះ ក៏មិនទៅ ហើយនិយាយជាមួយខ្ញុំផង លេងហ្គេមផង ដល់ព្រឹកមែនហ្នឹងឯង ពូនិយាយមក គឺសុទ្ធតែត្រូវ ខ្ញុំនិយាយជាមួយគេរួចហើយថ្ងៃខ្ញុំដឹង ពីខ្ញុំសង្សារប្រុញផ្ទាល់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។