មើលមួយភ្លែត ស្មានតែម៉ានីកាំង! អីយ៉ា ស្ងាត់ៗ ចោម ច័ន្ទ ដាក់ប៉ុន្មានប៉ុស្តិ៍ក្នុងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតខ្លាំង ដូចតុក្កតាអញ្ចឹង

ហ្វេសប៊ុក៖ ពិតណាស់ អ្នកនាង ចោម ច័ន្ទ ដែលត្រូវបានគេស្គាល់ច្បាស់ ជាបងស្រីបង្កើតអតីតតារាសម្តែង ដេនី ក្វាន់ បើទោះបីជាបងស្រីតារារូបនេះមិនមែនជាអ្នកសិល្បៈក៏ពិតមែន តែប៉ុន្មានឆ្នាំមកនេះ បងស្រីនាងពិតជាមានភាពល្បីល្បាញក្នុងបណ្តាញសង្គមមានតាមដាន និងចូលចិត្តនៅសកម្មភាពបង្ហោះនៅលើហ្វេសប៊ុកជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើទៅមើលរូបសម្រស់នាងពេលនេះវិញ ពិតជាស្រស់ស្អាតមិនណយនោះទេ ទោះបីជាមានវ័យកាន់តែជ្រេបន្តិចមែន តែបើនិយាយពីការរៀបចំខ្លួនឯណោះវិញ ឃើញថាលេចធ្លោទាន់សម័យតែម្តង ។ ជាពិសេសទៀតនោះ គ្រប់ឈុតដែលតារារូបនេះស្លៀក តែងតែបង្ហាញពីភាពស៊ីវិល័យឆើតឆាយមិនឲ្យចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ចោម ច័ន្ទ បានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនប៉ុន្មានសន្លឹក ដែលមើលទៅពិតជាស្អាតខ្លាំងមែនទែន តុបតែងក្នុងឈុតកូនក្រមុំ ដោយមើលទៅភាពជាក់ស្តែង ស្បែកមុខ គឺមានសភាពសរលោងស្រិល ភ្នែកធំៗ ច្រមុះស្រួច និងបបូរមាត់បែបអ៊ឺរ៉ុប ដែលនេះគឺល្អឥតខ្ចោះតែម្តង អាចនិយាយខ្លីៗថាអាចនឹងច្រឡំនឹងតុក្កតាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment