អុញនោះ !! ឡានរបស់ កញ្ញា Rose ត្រូវគេជិះ​ប៉ះទៀតហើយ, ចុងក្រោយ Rose សម្រេចចិត្តធ្វើបែបនេះ នោះគឺ…(មានវីដេអូ)

មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ តារាសម្តែង​ ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំង កាលពីកន្លងទៅ ទាក់ទង តារាសម្តែងស្រី រូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ដោយបង្ហាញកាយវិការ មិនសមរម្យ។

ទោះជាយ៉ាងណាក៏ដោយ ចាប់តំាងពីពេលនោះមក រ៉ូស ហាក់មានហាងឆេង និងតម្លៃខ្ពស់ ក្នុងការសម្តែង ដោយតែងតែលេចមុខក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយ។

រឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺរ៉ូស ឥឡូវមិនដូចពីមុនឡើង ដោយគេហៅថតម្តងៗ ត​ម្លៃខ្លួ​ន គឺចាប់ពី 500$ ឡើងទៅ ថតពានិជ្ជកម្ម កន្លះថ្ងៃ 1000$ និងថតស្ពតផ្ទះល្វែង 3000$។ នេះបើយោងតាមការបញ្ជាក់របស់លោក អុឹម ជីវ៉ា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ។

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ឡាន Rose ត្រូវបានគេ​ជិះ​ប៉ះទៀតហើយ ។ ក្នុងនោះ Rose បានបង្ហោះវីដេអូមួយ ហើយភ្ជាប់សារបញ្ជាក់ថា “កូនក្មេងបើករ៉ឺម៉កបុ​កឡា​នrose ហើយrose មិ​នអោ​យសង​លុយទេ rose គ្រាន់តែចង់បានការសុំទោស និងចេះដឹងកំហុសខ្លួន”។

Related posts

Leave a Comment