ហ្វសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថាលោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង គឺជាតារាចម្រៀងប្រុសស្រីមួយគូដែលតែងត្រូវបានបណ្តាអ្នកគាំទ្រស្រលាញ់ពេញចិត្តចង់ផ្គូរផ្គងឲ្យអ្នកទាំងពីក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ ក្រោយឃើញរាល់សកម្មភាពអ្នកទាំងពីររួមការងារជាមួយគ្នាយ៉ាងស័ក្តិសម និងស្និទ្ធស្នាលខ្លាំង ខណៈនៅក្នុងផលិតកម្មចម្រៀងតែមួយទៀតផង ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងប្រុសស្រីមួយគូនេះ កាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រដែលចាំតាមដានអ្នកទាំងពីរហាក់រំភើបចិត្តខ្លាំង ក្រោយពីបានឃើញបណ្ដាញសង្គមរបស់ លោក ហ្សូណូ បញ្ចេញរូបភាពពីរសន្លឹកជាមួយនឹង អ្នកនាង សុខ ស្រីនាង ដែលឃើញឱបស្និទ្ធស្នាលគ្នាខ្លាំង ជាពិសេសលោកថែមទាំងបានភ្ជាប់ជាមួយ Caption ថាគូគាប់ជីវិតទៀត។
តួយ៉ាង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាចម្រៀងប្រុសស្រីមួយគូនេះ កាន់តែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រអ្នកទាំងពីរ ហាក់រំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញបណ្តាញសង្គមរបស់លោក ហ្សូណូ បញ្ចេញរូបភាពប៉ុន្មានសន្លឹក ជាមួយអ្នកនាង សុខ ស្រីនាង ដែលឃើញអោបស្និទ្ធស្នាលគ្នាខ្លាំង ជាពិសេសលោកថែមទាំងបានភ្ជាប់សារមួយថា៖
“គូរគាប់ជីវិត” ។ ក្រោយឃើញបែបនេះភ្លាម មហាជន ក៏ដូចជាបណ្តាអ្នកគាំទ្រមិនទុកយូរឡើយ បាននាំគ្នាធ្វើការចែករំលែកបន្តគ្នា និងចូលទៅ ខំមិន បង្ហាញអារម្មណ៍រំភើបដោយធ្វើការសាទរចំពោះតារាចម្រៀងប្រុសស្រីមួយគូនេះគ្រប់ៗគ្នាផងដែរ ។
យ៉ាងណាមិញ ក្រោយពីបានឃើញអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំងបែបនេះ គេក៏បានឃើញលោក ហ្សូណូ ធ្វើការ ខំមិន បញ្ជាក់ឆ្លើយតបឲ្យដឹងវិញថា នេះគ្រាន់តែជាសកម្មភាពថត MV បទចម្រៀងប៉ុណ្ណោះ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។