អត់ធ្លាប់ដឹងសោះ អ្នកនាង ហ៊ឹម ស៊ីវន ជាម្ចាស់ដីចម្ការទុរេនដ៏ធំ ទំហំ ១០០ ហិចតា នៅលើទឹកដីខេត្តកែប..(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនខ្មែរជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយពីអ្នកនាង ហ៊ឹម ស៊ីវន គឺជាតារាចម្រៀងជើងចាស់មួយរូបមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលទទួលបានការគាំទ្រពីសំណាក់មហាជន រាល់ពេលដែលអ្នកស្រីបានបង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ខ្លួនម្តងៗ តាមឆាកប្រគំតន្រ្តី និងព្រឹតិ្តការណ៍នានាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ តារាចម្រៀងស្រីជើងចាស់រូបនេះ បានធ្វើឲ្យមហាជនជាច្រើន ហាក់មានការភ្ញាក់ព្រឺតបើកភ្នែកធំៗ ក្រោយពីបានដឹងថា ក្រៅពីភាពជោគជ័យមានកេរ្តិ៍ឈ្មោះល្បីក្នុងវិថីសិល្បៈ អ្នកនាងក៏កំពុងសំងំធ្វើអាជីវកម្មលក់ទុរេនយ៉ាងធំដំ ព្រោះថាអ្នកនាងគឺជាម្ចាស់ចម្ការទុរេនប្រមាណជិត ១០០ ហិចតាឯណោះនៅលើទឹកដីខេត្តកែប ដែលសឹងតែគ្មានអ្នកណាដឹង ព្រោះតែអ្នកនាងមិនដែលអួតបង្ហាញឲ្យមហាជនបានឃើញនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈ វីដេអូកិច្ចសម្ភាសន៍ជាមួយបណ្តាញសង្គមសិល្បករកម្ពុជា អ្នកនាង ហ៊ឹម ស៊ីវន បាននិយាយរៀបរាប់ឲ្យដឹងថា ដីរបស់អ្នកនាងប្រមាណជិត ១០០ ហិចតានេះ គឺមិនមានបំណងដាំទុរេនដើម្បីធ្វើអាជីវកម្មនោះទេ គឺដាំដើម្បីការពារដី និង មិនមានការបង់ពន្ធច្រើនព្រោះតែដីអ្នកនាងធំ ប៉ុន្តែពេលដែលអ្នកនាងដាំលេងៗប្រមាណជាង ១០ ឆ្នាំមកនេះ ក៏ទទួលបានផលបន្តបន្ទាប់ប្រហែលជាង ៣ ឆ្នាំហើយ រហូតអ្នកនាងសម្រេចបើកអាជីវកម្មលក់ទុរេន និង កំពុងតែមានដំណើរកាកកប់ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment