អីយ៉ា ស្ងាត់ៗ អែនជី បង្អួតផ្ទះវីឡាថ្មី យ៉ាងធំស្កឹមស្កៃ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំ ខណៈកំពុងសាងសង់

ហ្វេសប៊ុក៖ ពិតណាស់ ធ្មេចបើកៗ ចំណងអាពាហ៍ពិពាហ៍តារាចម្រៀង អែនជី និងស្វាមី មានរយៈពេលប្រមាណជា ៤ ឆ្នាំមកហើយ ដោយសព្វថ្ងៃនេះអ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ជាចំណងដៃផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នេះ មានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំរបស់ប្តីប្រពន្ធមួយគូនេះ បានបង្ហាញរូបថតជាមួយគ្រួសារ នៅពីមុខផ្ទះវីឡាធំស្កឹមស្កៃមួយ ដែលកំពុងសាងសង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ អែនជី ក៏បានបង្ហើបប្រាប់ឲ្យដឹងដែរថា៖ “កាដូនិងចំណងដៃថ្មីសម្រាប់គ្រួសារខ្ញុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឆ្នាំទី៤ អរគុណលោកប្តីនិងកូនដែលតែងតែធ្វើឲ្យអូនរីករាយ ប្ដីប្រពន្ធចាប់ដៃគ្នាសាងសុភមង្គល ស្មោះត្រង់ គិតល្អធ្វើល្អ មើលថែគ្នាទៅវិញទៅមក ប្រឹងគិតប្រឹងអនុវត្ត លះបង់ចោលរឿងដែលមិនមានប្រយោជន៍និងរឿងអវិជ្ជមានទាំងឡាយចោល ពិតជាមិនងាយក្រទេ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment