ខ្លាំងមែន! គាស់លើកណាក៏ស្រមៃថាឈ្នះដែរ ថាបើគាត់គាស់ត្រូវនឹងបើកអាជីវកម្មមួយនេះហើយ តែសំណាងម្តងនេះត្រូវមែន បើកបានដូចចិត្ត!

ហ្វេសប៊ុក៖ ក្រោយទទួលបានលាភសំណាងបានក្លាយខ្លួនជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន ២០០ លានរៀល ស្មើនឹងប្រមាណ ៥០ ០០០ ដុល្លារអាមេរិក ដែលផ្តល់ពីកំប៉ុងចេះច្រៀងរបស់គោជល់ លោក ឡាច បូរី និងភរិយាដ៏កម្សត់របស់ខ្លួន កំពុងរៀបចំផែនការជីវិតរបស់ខ្លួន រួមជាមួយនឹងផែនការអាជីវកម្មថ្មីដែលបម្រុងនឹងចាប់បើកដំណឹរនៅពេលខាងមុខនេះ ដើម្បីអាចប្រែក្លាយជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរទៅថ្ងៃអនាគត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេដ្ឋីថ្មីវ័យក្មេងដែលទទួលបានមហាសំណាងពីកំប៉ុងគោជល់លើទី២ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក ឡាច បូរី បានបង្ហើបប្រាប់ពីគោលបំណងរបស់ខ្លួនក្រោយទទួលបានប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០ លានរៀលពីគោជល់ថា លោក និងភរិយា នឹងយកទៅបំពេញក្តីស្រមៃដែលធ្លាប់គិតជាយូរណាស់មកហើយនោះឲ្យបាន ដូចជាគម្រោងទិញដី គម្រោងសាងសង់លំនៅដ្ឋាន គម្រោងបង្កើតអាជីវកម្មហាងលក់បាយម្ហូប (អាហារដ្ឋាន) រួមជាមួយនឹងការបែងចែកចំណែកមួយភាគជួយដល់បងប្អូន និងការបរិច្ចាកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡាច បូរី បានលើកឡើងថា ៖ «ទឹកប្រាក់ដែលទទួលបានគោជល់នៅពេលនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់ជីវិតរបស់លោក ក៏ដូចជាក្រុមគ្រួសារទាំងមូល»។ លោកបានបន្តថា ៖ «តាំងពីដើមរហូតមក លទ្ធភាពដែលអាចរកបានចំណូលគឺគ្មានអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងដែលប្ដូរកម្លាំងកាយជាមួយកម្រៃត្រឹម ៣ ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយត្រូវចំណាយទៅលើថ្លៃជួលផ្ទះស្នាក់នៅថែមទៀត។ ប៉ុន្តែ ពេលនេះ កំប៉ុងចេះច្រៀងរបស់ គោជល់ បានចូលមកកែប្រែជីវិត និង ក្រុមគ្រួសាររបស់ខ្ញុំឱ្យមានភាពល្អប្រសើរប្រៀបដូចការយល់សុបិនយ៉ាងដូច្នោះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង ស៊ិន ធារី ដែលត្រូវជាភរិយារបស់មហាសេដ្ឋីថ្មីពីគោជល់ លោក ឡាច បូរី បានប្រាប់ឱ្យដឹងផងដែរថា គម្រោងសំខាន់ដែលត្រូវធ្វើក្រោយទទួលបានប្រាក់រង្វាន់ពីគោជល់ គឺការបើកអាជីវកម្មហាងលក់បាយ ម្ហូប ដ៏សមរម្យមួយកន្លែង ដើម្បីអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការបង្ហើបប្រាប់ពីគោលបំណង និង ផែនការជីវិតក្រោយទទួលបានប្រាក់រង្វាន់ ២០០ លានរៀលខាងលើនេះ លោក ឡាច បូរី និងភរិយា អ្នកនាង ស៊ិន ធារី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុនគោជល់ ដែលមានផ្តល់សំណាងដ៏មហាសាល ជួយកែប្រែជីវិតពីភាពក្រខ្សត់ មកជាអ្នកមានលុយយ៉ាងសន្ធឹកសន្ធាប់នេះ ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងគាំទ្រដល់ភេសជ្ជៈគោជល់ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីផ្តល់សំណាងនូវទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ ២០០ លានរៀល ស្មើនឹងប្រមាណ ៥០ ០០០ដុល្លារអាមេរិក, រថយន្តស៊េរីទំនើបម៉ាក FORD WILDTRAK យ៉ាងច្រើនរង្វាន់នៅក្នុងកំប៉ុងចេះច្រៀងរបស់ភេសជ្ជៈគោជល់ ដែលកំពុងមានដាក់លក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។ សូមចូលរួមស្វែងរកសំណាងរបស់លោកអ្នកដែលផ្តល់ជូនពីកំប៉ុងចេះច្រៀងគោជល់ទាំងអស់គ្នា ។ អ្នកឈ្នះរង្វាន់ធំ និងក្លាយជាសេដ្ឋីលឿនដូចផ្លេកបន្ទោលអាចជារូបអ្នក…។

គោជល មានរង្វាន់ពិត ចែកពិត និងជួយឱ្យលោកអ្នកក្លាយជាអ្នកមានភ្លាមៗ !

Related posts

Leave a Comment