អបរសាទរ! ម្ចាស់បទ «ដឹងទេថានឹក» KDo បានដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ

ហ្វេសប៊ុក៖ ជឿជាក់ថាហ្វេនៗជាច្រើនដែលនិយមស្ដាប់បទចម្រៀង Original Song ពិតជាបានស្គាល់ហើយ KDo នៅក្នុងក្រុមចម្រៀង P-Sand ដែលជាម្ចាស់បទ «ដឹងទេថានឹក» ជាបទចម្រៀងមួយបទមានការផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តារាចម្រៀងរូបនេះ ក៏ត្រូវបានមហាជន និងអ្នកគាំទ្របានចាប់អារម្មណ៍ជាមួយជីវិតឯកជនរបស់លោកផងដែរ ជាពិសេសជីវិតស្នេហារបស់លោក ដែលកាលពីកន្លងទៅនេះ លោកបានបង្ហាញមុខមាត់គូស្នេហ៍ដ៏ស្រស់ស្អាត និងថត Pre-Wedding ត្រៀមចូលរោងការជាមួយគ្នានាពេលខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ស្រាប់តែនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញលោក KDo បានធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបចិត្តជំនួស និងសាទរដល់រូបលោកគ្រប់ៗគ្នា ក្រោយពីទទួលដំណឹងថា ថ្ងៃនេះលោកបានដឹកដៃគូស្នេហ៍រូបស្រស់ចូលរោងការហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក KDo បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “សូមគោរព ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក អ្នកនាង កញ្ញា ប្អូនប្រុស ប្អូនស្រី អញ្ជើញផ្តល់ជាកិត្តិយសចូលរួមកម្មពិធីរៀបអាពាហ៍ពិពាហ៍របស់យើងខ្ញុំនៅវេលាល្ងាចនេះអោយ បានច្រើនកុះករ សូមគោរព និង អរគុណ។ ទីតាំងនៅ The Terrace TK” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ក៏មានមហាជន និងបណ្តាអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្តែងនូវការអបអរសាទរ និងធ្វើការជូនពរដល់លោកគ្រប់ៗគ្នាផងដែរ ៕

Related posts

Leave a Comment