ពិតទេ? សុខ សោម៉ាវត្តី ត្រូវហ្វេនៗសង្ស័យកាន់តែខ្លាំងថា បែកស្នេហ៍កំលោហសង្ហា លី វ៉ាហេទ

ហ្វេសប៊ុក៖ កាលពីពេលមួយរយៈមុន តារាសម្តែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈបង្ហោះសារឯកាគ្មានអ្នកយល់ចិត្ត ហាក់ដូចជាស្នេហារវាងនាង និងកំលោះសង្ហាដែលជាកីឡាករបាល់ទាត់ លី វ៉ាហេទ បានចែកផ្លូវគ្នារៀងខ្លួនអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលើកនេះ ហាក់តែគួរឲ្យសង្ស័យដោយសា សុខ សោម៉ាវត្តី បានបង្ហោះសារជាថ្មីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារនោះបង្ហាញពីអត្ថន័យដូចមនុស្សកំពុងបែកស្នេហ៍ដដែលថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយបើចាប់មិនបានក៏ឈឺចាប់ បានហើយក៏ឈឺព្រោះយើងដឹងតាំងពីដំបូងហើយថាវាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើងអាចមើលថែ និងស្រឡាញ់វាពីចម្ងាយបាន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាធ្លាប់តែឃើញស្រលាញ់ផ្អែមល្ហែមនឹងគ្នាចាក់ទឹកមិនលិច ប៉ុន្តែមួយរយៈធំចុងក្រោយនេះ គេមិនដែលឃើញ សុខ សោម៉ាវត្តី បង្ហោះរូបថតកៀកកើយជាមួយគូស្នេហ៍បណ្តូលចិត្តដូចកាលពីមុនទេ សូម្បីតែភាគីខាងប្រុស លោក លី វ៉ាហេទ ផ្ទាល់ក៏មិនឃើញបង្ហោះសារ ឬរូបថតស្វីតៗជាគូដូចកាលពីមុន បូករួមទាំងក្នុងរយៈពេលចុងក្រោយនេះ អ្នកមេម៉ាយសាច់សាខ្ចី សុខ សោម៉ាវត្តី ធ្លាយសារប្លែកៗទៀតនោះ កាន់តែធ្វើឲ្យមហាជនដាក់ការសង្ស័យកាន់តែខ្លាំងឡើងថា ស្នេហាអ្នកទាំងពីរទំនងជាជួបរឿងរកាំរកួសនឹងគ្នាហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាបែបនេះក្តី ទាំងភាគី សុខ សោម៉ាវត្តី និង លី វ៉ាហេទ មិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់ណាមួយថាពួកគេបានចែកផ្លូវគ្នានោះទេ មានតែរង់ចាំស្ដាប់ពីសាមីខ្លួនផ្ទាល់តែប៉ុណ្ណោះ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment