ហេតុតែគូគេ! គ្រាន់តែឮថា ស៊ីន យូប៊ីន ចង់ទៅលេងសមុទ្រ ខាត់ វ៉ៃហាំង ស្ទុះវឹងនាំបណ្តូលចិត្តទៅភ្លែត

ហ្វេសប៊ុក៖ តារាសម្តែងប្រុសស្រីវ័យក្មេង ដែលមហាជនតែងតែកោតសរសើរថាជាគូស្នេហ៍ដ៏ស័ក្តិសម គឺប្រុសរូបសង្ហា ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ដែលសព្វថ្ងៃនេះអ្នកទាំងពីរកាន់តែរឹតចំណងស្នេហ៍ឲ្យកាន់តែល្អូកល្អិនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗតារាប្រុសស្រី ២ ដួងនេះ តែងចំណាយពេលវេលានៅក្បែរគ្នា មើលថែផ្តល់ភាពផ្អែមល្ហែមដល់គ្នា បង្ហោះនៅលើគណីហ្វេសប៊ុកធ្វើឲ្យអ្នកគាំទ្រឃើញហើយញ័របេះដូងមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ខាត់ វ៉ៃហាំង គឺជាសង្សារដែលល្អ ស្រលាញ់មើលថែផ្គាប់ចិត្ត ស៊ីន យូប៊ីន សឹងតែគ្រប់ពេលវេលា ។ ដោយកាលពីពេលថ្មីៗមកនេះ វ៉ៃហាំង បានបំពេញបំណងមិត្តស្រីជាទីស្រលាញ់ទៅដើរលេងសមុទ្រភ្លាមៗ គ្រាន់តែ ស៊ីន យូប៊ីន រអ៊ូថាចង់ទៅស្រូបខ្យល់អាកាសនៅមាត់សមុទ្រ ។ ក្នុងនោះតារាប្រុសខាងលើនេះក៏បានបង្ហោះសារថា៖ “Because ឮថាខ្លារអ៊ូចង់ទៅស្រូប Vitaminsea ខ្ចិលនិយាយ ទៅហ្មង……” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសកម្មភាព និងការបង្ហោះរបស់ ខាត់ វ៉ៃហាំង ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ហើយការយកចិត្តទុកដាក់របស់លោកចំពោះសង្សារបណ្តូលចិត្តដែលជាបុរសក្នុងក្តីស្រមៃរបស់នារីជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ ភាពជាសុភាពបុរសរបស់ វ៉ៃហាំង ការយកចិត្តទុកដាក់ ការផ្តល់តម្លៃឲ្យមិត្តស្រីជាទីស្រលាញ់នេះហើយទើបធ្វើឲ្យ យូប៊ីន ស្រលាញ់លោកខ្លាំងមិនសម្លឹងបុរសណាផ្សេងឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment