ទប់លែងជាប់ហើយ អតីតភរិយាថា គ្មានអីសូម្បីឡាន Admin ជីងចក់ បោះសម្តីទៅវិញផាំងៗវិញថា….(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា Admin ជីងចក់ គឺជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាបាល់ទាត់ល្បីឈ្មោះម្នាក់ ដែលទើបនឹងរៀបការកាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះជាមួយនឹង នារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានទ្រព្យស្តុកស្តម្ភទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយរៀបការបានតែប៉ុន្មានខែប៉ុណ្ណោះ អ្នកទាំងពីរក៏ដើរដល់ផ្លូវបំបែក ដោយជាក់ស្តែងបន្ទាប់ពីសម្រេចលែងលះ មានក្រដាសស្នាមហើយនោះ អតីតភរិយា ក៏បានទម្លាយថា Admin ជីងចក់ គ្មានអ្វីសោះ សព្វថ្ងៃគ្មានផ្ទះត្រឹមត្រូវនោះឡើយ ផ្ទះសព្វថ្ងៃនោះ ជាផ្ទះជួលគេដើម្បីធ្វើជាកន្លែងធ្វើការប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២២ នាម្សិលិញនេះ ស្រាប់តែ Admin ជីងចក់ ហាក់ធ្វើចិត្តមិនបានរឿងគេនិយាយបែបនេះ ក៏ដាក់សារពីរឲ្យហ្វេនៗដឹងពីចរិកមនុស្សដោយចោទខ្លួនមករួមរស់ជាមួយគេ គ្មានអ្វីទាំងអស់ផឹកទឹកភ្លេចប្រភពដើម្បីគ្រួសារ ស្រាប់តែ ជីងចក់ ដាក់ចំៗផ្ញើរទៅភរិយាថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មុនការលុយចូលគ្នា ថ្លៃទឹកដោះ១១ម៉ឺន$ លក់ឡានចូលលុយទិញឡាន Jeep ចុងក្រោយលែងលះគ្នា យកខ្ទេចទាំងអស់ហើយដៀលគេក្ររហាម ឡានបង់រំលួស ចង់បានកម្លាំងញើសឈាមគេម៉េសមីង ប្រយ័ត្នបាបកម្ម ស្រូតលែងភ្លាមៗ មិនមែនគ្មានមូលហេតុទេ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោកបានបន្តទៀតថា៖ “មនុស្សប្រុសយើងបើតបតគេយើងអាញី អាប្រុសចរិកស្រី អាអន់ អាថោក តែបើមិនតបខ្លះគេនៅតែបន្ដលាបពណ៌ ច្រាស់ឆ្អេះយើង បន្ថយកិត្តិយសយើងសព្វគ្រប់ ដល់ថ្នាក់ប្រមាថជីវិភាពមើលងាយទាំងម្ដាយទៀត” ។

បន្ថែមទៀតនោះ Admin ជីងចក់ បន្តថា៖ “នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរគ្រាន់ជិះមើលនាយមើលអាយនឹងគេ ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ ។ តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងា.ប់.ទៅណារកមិនឃើញសោះ” ។

លើសពីនេះទៅទៀត លែងបញ្ជិតបញ្ជៀង ក្នុងប្រអប់បញ្ចេញមតិ រូបលោក បន្តថា ៖ “ប្រាប់មហាជន ថាពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿងនឹងលុយថ្លៃទឹក១១ម៉ឺនដុល្លាទៀត ពូបានមកពីណា? សួរថាបើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថាគាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក” ។

នាថ្ងៃទី០២ ខែឧសភា នាថ្ងៃដដែលផងនេះ ស្រាប់តែ Admin ជីងចក់ ផុសរូបមួយសន្លឹកកាន់ធូកអុជរួចផ្តាំផ្ញើរអតីតភរិយាដ៏សែនល្អ ឲ្យប្រញ៉ាប់ធ្វើរឿងនេះឲ្យខ្លួនជាបន្ទាន់ បើមិនចឹងទេរឿងនេះនឹងខ្លាំងជាងនេះ ដោយក្នុងសារនោះនិយាយថា៖

“លោកតា លោកយាយ ជួយឲ្យគេសងលុយ សងឡានខ្ញុំវិញផង” ។ ក្រោយមក ហ្វេនៗបានឃើញការផុសនេះរួច ម្នាក់ៗគេក៏ដឹងទុកមុនថារឿងនេះ ខាងណាល្អ ខាងណាអាក្រក់ ដោយ ខំមិន ថា៖ “លោកតាលោលយាយប្រាប់ថាមិចបងគេសង់អត់, គេលែងសងហើយ ពូ រកលុយទិញថ្មីទៅ, លោកតាលោកយាយដោះស្រាយមិនរួចទេ ខ្លួនឯងចាត់ចែងតាមនិងទៅ, 200T raptor រលាយគ្មានសល់ ឆ្កែស៊ីខ្ទិច” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment