កូនប្រុសស្រី សុន ស្រីពេជ្រ សុទ្ធតែដាក់ត្រកូលរបស់នាង ហើយសំខាន់នោះ ដាក់ឈ្មោះបានពីរោះៗណាស់

កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗហើយពីរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលនាងត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ គឺជួបប្រទះតែរឿងស្នេហ៍បែបបាក់ម្ដងហើយម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា សុន ស្រីពេជ្រ ធ្លាប់ភ្ជាប់ពាក្យជាមួយមន្ត្រីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបែកបាក់គ្នាទៅវិញ។ ក្រោយមកនាងក៏បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានកាន់ដៃគ្នាចូលរោងការសាងគ្រួសាររួមរស់ជាប្ដីប្រពន្ធមួយរយៈ ប៉ុន្តែក្រោយមកពួកគេក៏បានលែងលះគ្នាវិញ នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២០ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបរឿងស្នេហាឈឺផ្សារម្ដងហើយម្ដងទៀត សុន ស្រីពេជ្រ ស្ទើរតែរៀងចាលលែងចង់បើកបេះដូងទទួលយកអ្នកណាទៀត ដោយទុកពេលវេលាប្រឹងប្រែងរកលុយចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និង បំពេញតួនាទីក្នុងនាមជាម្ដាយផង ជាឪពុកផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលកូនប្រុសកូនស្រីទាំង ២ របស់ សុន ស្រីពេជ្រ វិញ ពេលនេះបានធំធាត់ឡើងមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ថែមទាំងប្រើប្រាស់ត្រកូលរបស់នាងទាំង ២ នាក់ ដោយកូនស្រីច្បងឈ្មោះថា ពេជ្រ មល្លិកា និង កូនប្រុសឈ្មោះថា ពេជ្រ វឌ្ឍនា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment