ទឹកចិត្តល្អណាស់ !! ទីបំផុតលោកស្រី ទ្រី ដាណា បានសម្រេចបំណងប្រាថ្នា ជួបងប្អូនម្នាក់ពិការដៃជើង​នឹងស្ត្រីមានផ្ទៃពោះ ព្រមជាមួយសារដ៏ដែលមានអត្តន័យថា….

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ ដ៏សែនចិត្តល្អ ចិត្តមេត្តាធម៌ ដើរជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមបណ្តាខេត្ត នានាជាច្រើន មិនថានៅទីកន្លែងណា គឺលោកស្រី បានចំណាយពេលយ៉ាងច្រើន ដើម្បីជួយដល់ពួកគាត់ ហើយនេះក៏ជាការផ្តល់នូវកំលាំងចិត្តដ៏ធំធេញផងដល់ពួកគាត់។

ជាក់ស្តែងនៅថ្ងៃនេះលោកស្រី ទ្រី ដាណា​ បានបង្ហោះសារថា “បំពេញបំណងគាត់ ទិញម៉ាស៊ីនបូមទឹកឱ្យគាត់ធ្វើចម្ការ និងសម្ភារៈក្មេងត្រៀមសម្រាល។ ឃើញអ្នកតស៊ូ មិនដើរសុំគេ ខ្ញុំពិតជាសរសើរណាស់ ហើយក៏អាណិតដែរ ប្អូនប្រុសនេះ ពិការដៃជើង ពេលទៅធ្វើកម្មករជួបគ្រោះថ្នាក់នៅថៃ។ ដៃជើងមិនគ្រប់ដូចគេមែន តែគាត់ខំប្រឹង អាចចិញ្ចឹមកូន៣នាក់ និងកំពុងពពោះម្នាក់ទៀត។ មើលស្នាមញញឹមគ្រួសារគាត់ សប្បាយចិត្តជំនួស។

គាត់ថា ចង់បានម៉ាស៊ីនបូមទឹក ទុកធ្វើចម្ការខ្លួនឯង ឥឡូវបំពេញបំណងគាត់ ផ្ញើថវិកា1000$ ដើម្បីទិញម៉ាស៊ីន សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈត្រៀមសម្រាលកូន។ ចំណែកកូនៗ ទិញសម្ភារៈសិក្សាជូន ដើម្បីបានចូលសាលា គាត់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងស៊ីឈ្នួរជៀលជ័រកៅស៊ូឱ្យគេ។

Related posts

Leave a Comment