អុញនោះ !! ទីបំផុត​មន្ទីរអប់រំ សម្រេចប្តូរគ្រូបង្រៀនម្នាក់ ពីសាលាបង្រៀន សន្ធម៉ុក ដែលបានយកលុយសិស្សក្នុងពេលបង្រៀនទៅបង្រៀននៅសែនសុខ ហើយ…..

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានធ្វើការប្រជុំ​ អំពីបញ្ហារបស់លោក លោកគ្រូបង្រៀនម្នាក់ ដោយសម្រេចិត្តដាក់ពិន័យឲ្យលោកគ្រូម្នាក់នោះ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាសែនសុខ វិញ បន្ទាប់ពីបានរកឃើញថា មានកំហុសយកលុយសិស្សក្នុងពេលបង្រៀន។

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានធ្វើការប្រជុំ​ អំពីបញ្ហារបស់លោក លោកគ្រូបង្រៀនម្នាក់ ដោយសម្រេចិត្តដាក់ពិន័យឲ្យលោកគ្រូម្នាក់នោះ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាសែនសុខ វិញ បន្ទាប់ពីបានរកឃើញថា មានកំហុសយកលុយសិស្សក្នុងពេលបង្រៀន។

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់ក្រសួង។

សូមបញ្ជក់ផងដែរថា កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bunthoeun Ev បានរៀបរាប់ថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក័ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ 60000 ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគូរមិនបានផង។

ជាមួយគ្នាក៏មានម្ចាស់គណនីហ្វេសប៊ុក មួយទៀតដែលមានឈ្មោះថា Srey Neth SreyNeth បានប្រាប់ថា “សុំទោសទុកជាមុន បើនាងខ្ញុំpostទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នាជាមួយកូនខ្ញុំដែរ។

កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទាលុយ៦មុឺនរៀល តាំងពីថ្ងៃចូលរៀនទី១. ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ ដែលគាត់មើលនឹងបង្រៀនកូនយើង អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀត ទាលុយម្នាក់២មុឺនរៀល ទិញកង្ហារហើយថ្នាក់គាត់ សិស្សសរុប ជាង៣០នាក់. ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ អោយតែពេលចូលរៀនគឺប្រម៉ូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស១ថ្ងៃ៥០០រៀលផ្សេងទៀត នឹងរៃលុយពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសារ ចា៎……នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត….ហើយសូមបញ្ជាក់ផងដែរ អា៦មុឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន

សុំបញ្ជាក់មួយទៀត : បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។

Related posts

Leave a Comment