នាយពាក់មី មិនមានបំណងប្រាថ្នាចង់មានឋានៈតួនាទីអីខ្ពង់ឡើយ សុំត្រឹមតែឪពុកម្តាយទាំងសងខាងរស់នៅសុខស្រួល

ប្រិយមិត្តបានដឹងរួចមកហើយថា នាយពាក់មី កន្លងទៅនេះ លោកទើបតែបានសាងសង់ផ្ទះថ្មីជូនឪពុកម្តាយខ្លួនដែលមានទីតាំងនៅស្រុកកំណើត ជាមួយនឹងសំណង់សម័យកាត់បុរាណយ៉ាងប្រណីត ឃើញហើយគឺគួរឱ្យចង់រស់នៅជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានបន្ទាប់ពីសង់ផ្ទះថ្មីជូនអ្នកមានគុណខ្លួនហើយ តារាកំប្លែង នាយ ពាក់មី ក៏បានចាយលុយបន្តទៀត ដោយបានសាងសង់ផ្ទះជូនឪពុកម្តាយក្មេកម្តង ក្នុងសំណង់បែបបុរាណកាត់សម័យដូចគ្នា ដែលមកទល់ពេលនេះ ផ្ទះថ្មីដែលសង់សម្រាប់ឪពុកម្តាយក្មេក បាន និង កំពុងសាងសង់ជិតរួចជាស្ថាពរហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ពេលដែលផ្ទះសង់ឱ្យឪពុកម្តាយក្មេករួចរាល់ តារាកំប្លែង នាយ ពាក់មី ក៏បានរំលេចរូបភាពសំណង់ផ្ទះនោះលើទំព័រហ្វេសប៊ុកផងដែរ មើលទៅមានភាពស្រស់ស្អាត និង ប្រណីតយ៉ាងខ្លាំង ព្រមទាំងនាយក៏បានរំលេចពាក្យសម្តីប៉ុន្មានម៉ាត់ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន​មិនចង់មានឋានៈតួនាទីអីខ្ពង់ខ្ពស់ងារជាឧកញ៉ាអីនោះទេ គ្រាន់តែចង់ឱ្យឪពុកម្ដាយទាំងសងខាងរបស់ខ្លួនអាចរស់នៅយ៉ាងសុខស្រួលប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ពាក់មី បានរៀបរាប់ថា ៖ «ចេញពីផ្ទះម៉ែឪបង្កើត មកមើលផ្ទះម៉ែឪក្មេកទៀត រាល់ថ្ងៃមិនប្រាថ្នាក្លាយជាឧកញ៉ាអីទេ សុំតែម៉ែឪទាំងសងខាងបានរស់ស្រួល បងប្អូនមានការងារធ្វើ គឺខ្ញុំអស់ចិត្តហើយ ធ្វើផ្ទះជូនម៉ែឪពេលគាត់នៅរស់ ប្រសើរជាងសង់ចេតីយមាសជូនគាត់ពេលដែលគាត់ស្លា-ប់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment