ផ្អែមល្ហែមដល់ហើយ! អីយ៉ា ចំថ្ងៃខួបកំណើតស្វាមីខ្លួន សួស វីហ្សា ដាក់ប៉ុន្មានប៉ុស្តិ៍ជុំគ្នា បង្អួតក្តីសុខ

ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជាបានជ្រាបរួចមកហើយថា គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា មួយរយៈចុងក្រោយនេះ អ្នកទាំងពីរឡើងកូដស្រើតៗ ខណៈ ជីវិតរស់នៅក៏កាន់តែមានសុភមង្គល ប្រជាប្រិយភាពហក់ឡើងខ្ពស់ រី​ឯមុនជំនួញវិញ ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ មហាជនក៏ដឹងថា ស្វាមីភរិយាមួយគូនេះ ឥលូវអាចនិយាយថា ជីវិតផូផង់ខ្លាំង ទិញគ្រឿងមាស ពេជ្រេ បង្កើតហាងមុខជំនួញថ្មីៗ ទិញរថយន្តទំនើប បន្តកន្ទុយគ្នា មិនដល់១ឆ្នាំផង រាប់ត្រួសៗមិនក្រោមខ្ទង់លានដុល្លារនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ខណៈឡើងកូដស្រឺតៗ ថ្ងៃខួបកំណើតស្វាមីម្សិលមិញនេះ សួស វីហ្សា បានរៀបចំបែបលក្ខណៈជួបជុំគ្រួសារញុំាអាហារពេលរាត្រី ជាមួយបរិយាកាសយ៉ាងរ៉ូមែនទិច។ ជាងនេះទៅទៀត តារាស្រីរូបនេះ ថែមទាំងបានទិញាកាដូរចិញ្ចៀន ពេជ្រយ៉ាងធំតម្លៃក៏មិនធម្មតានោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment