អីយ៉ា ក្រោយបាត់មុខយូរ ស្រាប់តែ ពូឃ្លាំង ចាប់ដៃគ្នាជាមួយ សំណាង សូរិយា ចេញបទចម្រៀងថ្មី កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង…(មានវីដេអូ)

តារាចម្រៀងរ៉េបរៀមច្បង ពូ ឃ្លាំង មានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង ១៥ ឆ្នាំមុន ដែលកាលនោះតារាចម្រៀងរ៉េបរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរាល់បទចម្រៀងរ៉េបរបស់លោកសុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំងពីមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតានាពេលនោះ ប៉ុន្មានឆ្នាំក្រោយមក ពូឃ្លាំង ក៏ហាក់ឃ្លាតឆ្ងាយពីការងារសិល្បៈវិញ ដោយឃើញថាលោកបានទៅរស់នៅជីវិតឯកជនដ៏មានក្តីសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីបាត់មុខជាច្រើនឆ្នាំ ស្រាប់តែដើមឆ្នាំ ២០២២ នេះ ពូឃ្លាំង ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ដែលបានឃើញលោកបង្ហាញវត្តមានជាថ្មីក្នុងវិស័យសិល្បៈវិញ ដោយចាប់ផ្ដើមត្រៀមចេញ Album បទចម្រៀងជាបន្តបន្ទាប់ ដើម្បីស្វាគមន៍ការវិលត្រឡប់របស់ខ្លួនមកកាន់សិល្បៈចម្រៀងជាថ្មីម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ គេក៏បានឃើញ ពូឃ្លាំង បានចាប់ដៃគ្នាជាមួយនឹង តារាចម្រៀងស្រី សំណាង សូរិយា បញ្ចេញស្នាដៃបទចម្រៀងថ្មីមួយ គឺបទ «គ្រលាស់» កំពុងអង្រួនចិត្តមហាជនជាច្រើនគាំទ្របទថ្មីនេះខ្លាំង ដែលឃើញផ្ទុះការចែករំលែកពេញបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment