ក្រោយល្បីពាក្យរឿងតារាកំប៉ិកកំប៉ុកផ្ទុះពេញបណ្តាញសង្គមសិល្បៈ ស្រាប់តែ ករុណា ពេជ្រ អត់ទ្រាំមិនបាន បង្ហោះសារប្រតិកម្មភ្លែតបែបនេះថា….

ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសក្នុងសង្គមសិល្បៈកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំង ក្រោយពីលេចឮនូវពាក្យតារាកំប៉ិកកំប៉ុក ដែលគេចាត់ទុកថាជាពាក្យមើលងាយដល់អ្នកសិល្បៈមួយចំនួន និង បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដុតដល់អារម្មណ៍អ្នកសិល្បៈជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដែលមានទាំងប្រធានសមាគមន៍អ្នកសិល្បៈ ចន ច័ន្ទលក្ខិណា និង តារាល្បីៗជាច្រើនទៀតបានបញ្ចេញមតិរៀងៗខ្លួនចំពោះពាក្យមើលងាយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ គេក៏បានឃើញ តារាចម្រៀងប្រុស ករុណា ពេជ្រ ក៏មិនបង្អង់យូរនោះដែរ ខណៈពេលបានឃើញផ្ទុះល្បីរឿងតារាកំប៉ិកកំប៉ុកនេះ ដែលលោកក៏បានធ្វើការបង្ហោះបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងចាក់ដោតវែងអន្លាយផុសលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះ តារាចម្រៀង ករុណា ពេជ្រ បានសរសេររៀបរាប់ថា ៖ «បើកភ្នែកមកក៏ឃើញ ក៏សុំបញ្ចេញយោបល់ខ្លះ ប៉ុន្តែមិនមែនបានន័យថាខ្ញុំកាន់ជើងតារាគ្នាឯងក្នុងវិសយ័សិល្បៈនោះទេ គឺចង់និយាយពីតម្លៃមនុស្ស និង កិត្តិយសតែប៉ុណ្ណោះ… សម្រាប់ពាក្យថា តារាកំប៉ិកកំប៉ុក ខ្ញុំក៏បានធ្លាប់ឆ្លងកាត់អស់ហើយ ថាវាពីរោះ និង ឈឺចាប់ដល់កម្រិតណា នៅពេលដែលខ្ញុំមិនទាន់មានបងប្អូនស្គាល់ទូលំទូលាយក្នុងវិសយ័សិល្បៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឡើយតែពាក្យ ឧកញ៉ា ទេ ដែលខ្ញុំមិនទាន់បានឆ្លងកាត់ ទើបមិនទាន់ដឹងថា ពីរោះ មានកិត្តិយស ឬ ភាពអស្ចារ្យ ប៉ុនណា… ប៉ុន្តែសម្រាប់ខ្ញុំ តម្លៃគុណធម៌ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់មនុស្សម្នាក់ៗ មិនឋិតលើងារនោះទេ ព្រោះងារជាតារាកំប៉ិកកំប៉ុក ឬ ងារជាឧកញ៉ា ក៏សុទ្ធតែមានតម្លៃ សេចក្តីថ្លៃថ្នូរ សច្ចធម៌ និង ភាពទៀងត្រង់រៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ សម្រាប់អ្នកមិនសូវមាន ធ្វើការបម្រើ អ្នកមាន ដើម្បីដោះដូរយកលុយ ដូច្នេះអ្នកមានលុយ បើបានយកអ្នកអត់លុយមកប្រើហើយ ឱ្យលុយតាមការងារគេទៅ គឺចប់ហើយ។

បញ្ជាក់៖ សូមបងប្អូនត្រូវចាំថា កុំព្យាយាមដៀលមើលងាយតម្លៃមនុស្សក្រោមឱវាទរបស់ខ្លួន ទៅតាមឋានៈ ឬ មាសប្រាក់ បុណ្យស័ក្កិ ថាអន់ជាងយើង មិនដល់យើង ដែលកំពុងភ្លេចខ្លួនថា ពេលខ្លះយើងក៏កំពុងបានទាញប្រយោជន៍មួយចំនួនធំពីមនុស្សដែលអន់ជាងយើង ហើយកំពុងនៅជុំវិញខ្លួនយើងផងដែរ»៕

Related posts

Leave a Comment