អាយុគ្រាន់តែជាតួលេខទេ ចូលវ័យក្បែរ ៤០ ឆ្នាំ ពេជ្រ សោភា ផ្តែផ្តាំទៅស្រីៗឲ្យធ្វើរឿងនេះដើម្បីខ្លួនឯង

កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានបោះជំហ៊ានប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ ដែលក្នុងនោះតារាស្រីរូបនេះទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ទស្សនិកជក្មេងចាស់ប្រុសស្រីយ៉ាងច្រើនផុសផុល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាកាន់តែដើរលឿនទៅមុខ ពេលនេះ ពេជ្រ សោភា ក៏មានអាយុជិត ៤០ ឆ្នាំហើយដែរ ពោលគឺតារាស្រីរូបនេះបានទម្លាយច្បាស់ថា ឆ្នាំនេះនាងមានអាយុ ៣៨ ឆ្នាំហើយ។ តែទោះជាវ័យរៀងជ្រេបន្តិចក្ដី ពេជ្រ សោភា មិនព្រមបណ្ដោយខ្លួនឱ្យចាស់ជ្រីវជ្រួញតាមវ័យនោះទេ ក្នុងនោះនាងថែមទាំងបង្ហោះសារផ្ដាំស្រីៗឱ្យរៀបចំខ្លួនឱ្យស្អាតៗភ្លឹងៗ គឺមិនមែនដើម្បីអ្នកណាម្នាក់ឡើយ គឺដើម្បីខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ សោភា ធ្លាប់ទម្លាយរូបថត ព្រមជាមួយការតុបតែងខ្លួនជានារីហាយសូរ ហើយផ្ដាំស្រីៗថា ៖ «មនុស្សស្រីត្រូវចងចាំថា ខ្លួនយើងស្អាតដើម្បីខ្លួនយើង កុំបណ្តាយខ្លួនតាមអាយុ យើងស្អាតសម្រាប់យើង»។ សាររបស់ ពេជ្រ សោភា នេះ គេឃើញមានមហាជនជាច្រើនគាំទ្រ និង យល់ស្របតាម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment