ចុម! លើកនេះ សុខ សោម៉ាវត្តី ប្រើពាក្យសុទ្ធតែម្នាក់ឯងឡើងពេញៗមាត់ ក្រោយផ្ទុះរឿងបែកពី លី វ៉ាហេទ

មួយរយៈមកហើយដែលតារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈការបង្ហោះសារឯកាគ្មានអ្នកយល់ចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការសង្ស័យជាខ្លាំងទៅលើទំនាក់ទំនងស្នេហារវាងនាង និង កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ថាអ្នកទាំងពីរប្រហែលជាអាចនឹងបែកបាក់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទិលសង្ស័យរបស់មហាជនអ្នកគាំទ្រហាក់កាន់តែកើនឡើងថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បានទម្លាយសារថ្មីមួយទៀត ដែលក្នុងនោះនាងបានរៀបរាប់ច្បាស់ៗថា ពេលនេះនាងនៅម្នាក់ឯង ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចហើយថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ សោម៉ាវត្តី បង្ហោះរូបម្នាក់ឯងជាថ្មី ហើយរៀបរាប់ថា ៖ «ចូលចិត្តសាមញ្ញអ៊ីចឹង ចូលចិត្តធម្មជាតិអ៊ីចឹង ហើយក៏ទើបតែដឹងថាពេលនៅម្នាក់ឯងមានអារម្មណ៍ថាមានសេរីភាព ចង់ទៅក៏ទៅ ចង់មកក៏មកមិនបាច់ក្រែងចិត្តអ្នកណា»។ ពាក្យសម្ដីរបស់តារាសម្ដែងស្រីដ៏ល្បីល្បាញខាងលើ ហាក់ដូចជាកំពុងបញ្ជាក់ឱ្យមហាជនយល់កាន់តែច្បាស់ថា នាង និង គូស្នេហ៍ជាកីឡាករបាល់ទាត់រូបនោះ បានបែកបាក់គ្នាយ៉ាងពិតប្រាកដ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment