បាត់មុខឈឹង តាមពិតលោកស្រី សាពណ៌ បុគ្គលដំបូងគេដែលល្បីផ្នែកបង្ហាត់ផ្នែកដើរម៉ូដ កំពុងសំងំចាយជីវិតបែបអភិជន នៅប្រទេសនេះសោះ

បើរំឭកកាលពីប្រមាណជាជិត ២០ ឆ្នាំមុន មហាជននិយមតាមដានវិស័យដើរម៉ូដ ច្បាស់ណាស់ប្រាកដជាបានដឹងហើយថាកម្ពុជាហាក់ពុំសូវមានការចាប់អារម្មណ៍ និង លេចធ្លោខ្លាំងណាស់ណានៅឡើយទេ តែកាលនោះ គេចាំបានថាវិស័យដើរម៉ូដ និង ការប្រកួតបវរកញ្ញារបស់កម្ពុជាចាប់ផ្តើមឈានជើងបោះជំហានទៅកាន់ភាពល្បីសុសសាយបន្តិចៗម្តង ពីការជ្រោមជ្រែង និង ក្តីស្រឡាញ់ពីសំណាក់អ្នកស្នេហាវិស័យមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលនោះគេនៅចាំបានលោកស្រី សាពណ៌ រិនដល ដែលជាអតីតបវរកញ្ញា និង អាចចាត់ទុកថាជាស្ត្រីកម្ពុជាដំបូង ដែលបានបង្កើតថ្នាក់បណ្តុះបណ្តាលផ្នែកដើរបង្ហាញម៉ូដ ការប្រកួតម៉ូដ ក៏ដូចជាបាននាំយកនូវវិស័យដើរម៉ូដរបស់កម្ពុជាឱ្យអន្តរជាតិបានស្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី សាពណ៌ រិនដល ជាអគ្គនាយិកានៃ Sapor Modeling Agency បានសាងកេរ្តិ៍ឈ្មោះល្បីសុសសាយលើវិស័យបង្ហាញម៉ូដក្នុងនាមជាគ្រូបង្រៀនផង និង អ្នកជួយជ្រោមជ្រែងស្ត្រីខ្មែរជាច្រើនឱ្យក្លាយទៅជាតារាបង្ហាញម៉ូដអាជីព និង ខ្លះបានឈានជើងទៅការប្រកួតឆាកអន្តរជាតិតំណាងកម្ពុជាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ឆ្នាំ ២០២២ នេះ លោក សាពណ៌ ហាក់បាត់ឈឹងនៅលើវិស័យសិល្បៈស្រុកខ្មែរក៏ពិតមែន ប៉ុន្តែលោកស្រីក៏នៅតែជារៀមច្បង និង ជាគំរូដល់អ្នកស្នេហាវិស័យបង្ហាញម៉ូដដូចដើម ហើយបច្ចុប្បន្នលោកស្រីកំពុងតែរស់នៅឯប្រទេសអូស្ត្រាលី កាន់មុខជំនួយផ្សេងៗ ជាមួយស្វាមី និង មានកូនប្រុសស្រីចំនួន ៣ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ បើក្រឡេកទៅមើលសម្រស់របស់អតីតបវរកញ្ញា និង គ្រូបង្វឹកបង្ហាញម៉ូដ លោកស្រី សាពណ៌ មានវ័យ ៥០ ឆ្នាំ ទៅហើយ តែលោកស្រីនៅតែស្រស់ស្អាតដូចដើម ហាក់មិនប្រែសម្រស់ទៅណាសោះ ពោលគឺវ័យកាន់តែកើន លោកស្រីកាន់តែក្មេងជាងមុនទៅទៀត៕

Related posts

Leave a Comment