ចំថ្ងៃទិវាគុណម្តាយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះរូបភាពសំពះលោកឪពុកមួយសន្លឹក ព្រមទាំងភ្ជាប់សារប៉ុន្មានឃ្លាយ៉ាងរំជួលក្នុងចិត្ត

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ជាទិវារំលឹកគុណអ្នកម្ដាយ ដែលគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើន ក៏ដូចមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាបង្ហោះរូបភាព ផ្ញើសាររំឭកគុណបំណាច់ និងជូនសេចក្ដីស្រឡាញ់ ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ នៅក្នុងឱកាសថ្ងៃទិវាអ្នកម្ដាយនោះទៀតសោត គេសង្កេតឃើញ វត្តមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះនូវរូបភាពសំពះលោកឪពុករបស់លោក ដោយពុំមានវត្តមានរបស់អ្នកម្ដាយឡើយ ព្រមទាំងពោលពាក្យទាំងរំជួលចិត្តថា ៖ «ទិវាអ្នកម្ដាយ ខ្ញុំគ្មានម្ដាយទេ មានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសកម្មភាព ភ្ជាប់ជាមួយការបង្ហោះសារដ៏មានន័យរំជួលដល់បេះដូងមួយនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាផ្ញើសារលើកទឹកចិត្ត ព្រមទាំងបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួន ថាបានយល់ពីអារម្មណ៍មួយនេះដូចគ្នាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment