ផ្តល់កម្លាំងចិត្តម្នាក់មួយផង! ស៊ន សៀវម៉ី បង្ហើបចង់ដណ្តើមមេដាយមាសទី ៤ ជូនជាតិមាតុភូមិជាលើកចុងក្រោយ

ម្ចាស់មេដាយមាសការប្រកួតស៊ីហ្គេម ៣ ជំនាន់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ធ្លាប់ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលមានមោទកភាពយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ បញ្ចេញសមត្ថភាពដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិចំនួន ៣ លើកនៅក្នុងការប្រកួតស៊ីហ្គេម ដោយលើកទី ១ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ក្នុងឆ្នាំ ២០១៣, លើកទី ២ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៧ និង លើកទី ៣ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបច្ចុប្បន្ន កីឡាការិនី ស៊ន សៀវម៉ី ក៏ទទួលបានងារជាជំទាវ និង បានរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក កែវ ដេវីត ថែមទាំងបង្កើតបានកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា Jessi។ ចាប់តាំងពីមានស្វាមី មានកូនមក ជំទាវ ស៊ន សៀវម៉ី ហាក់ឃ្លាតកាន់តែឆ្ងាយពីវិស័យកីឡាតេក្វាន់ដូ ដោយលោកជំទាវបានយកពេលវេលាទៅមើលថែគ្រួសារ ជាពិសេសគឺកូនស្រីដែលទើបសម្រាលយ៉ាងដិតដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបន្សាត់ខ្លួនពីអាជីពតេក្វាន់ដូរបស់កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឱ្យមហាជនអ្នកគាំទ្រិស័យកីឡាមួយនេះ នឹករឭកដល់ទិដ្ឋភាពទទួលភាពជោគជ័យលើគូប្រកួតដើម្បីឆ្ពោះទៅក្លាយជាម្ចាស់មេដាយមាសរបស់លោកជំទាវជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែថ្មីៗនេះ ស៊ន សៀវម៉ី បានបង្ហើបហាក់ផ្ដល់ក្ដីសង្ឃឹមនឹងត្រឡប់មកទីលានប្រកួតស៊ីហ្គេមវិញនៅឆ្នាំក្រោយ ដើម្បីដណ្ដើមយកមេដាយមាសលើកទី ៤ ជូនជាតិមាតុភូមិ។ ស៊ន សៀវម៉ី បានស៊ែរការផុសរបស់លោក Sokvisal Nhan លើកឡើងថា ៖ «មនុស្សម្នាក់ដែលមិនដែលភ្លេចខ្ញុំមិនថាពេលនៅជាអ្នកកីទ្បា ឬឈប់ហើយក៏ដោយ បើមានឱកាសខ្ញុំឆ្នាំក្រោយនឹងយកមេដាយជូនជាតិជាលើកចុងក្រោយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment