ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ ក្រោយទទួលដំណឹង អ្នកម្នាង ឌួង ឌីយ៉ាត ជីដូនបង្កើត បានទទួលមរណភាពព្រឹកមិញនេះ

នៅរសៀលថ្ងៃទី ១១​ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈផេកព្រះនាងតូច នរោត្តម ជេណា Jenna Norodom បានបញ្ជាក់ពីដំណឹងដ៏រំជួលចិត្ត និងរន្ធត់ក្តុកក្តួលជាអនេក ដោយជីដូនបង្កើតរបស់ព្រះនាង គឺ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ បានទទួលមរណភាព​ កាលពីម៉ោង ១១ : ៣៩ នាទីព្រឹក​នាថ្ងៃទី ១១​ ខែឧសភា​ ឆ្នាំ ២០២២ នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមទៅនឹង ដំណឹងមរណទុក្ខដ៏សោកសៅនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហោះសារយ៉ាងរំជួលចិត្តថា « ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ​ ទៅគ្មានថ្ងៃបានជួបវិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ព្រះនាងបានបន្តទៀតថា «ឱ! ម៉ាក់យាយអើយ!​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment