ហ្វេនៗច្រណែនមិនស្ទើរ! កាលនៅជាសង្សារផ្អែមល្ហែមខ្លាំង ដល់ការរួចហើយ ម៉ុល សារ៉ាវ៉ាន់ និងភរិយាកាន់តែផ្អែមល្ហែមលើសដើម

សៀមរាប៖ ៖ ថ្មីៗនេះ ពិធីកររូបសង្ហា ម៉ុល សារ៉ាវ៉ាន់ ដែលជាតារាសម្ដែង និងជាពិធីករដ៏ល្បីប្រចាំប៉ុស្ត៍ទូរទស្សន៍ ភីអិនអិន បានបង្ហាញរូបភាពជាមួយភរិយាយ៉ាង មានក្ដីសុខ នៅទឹកដីខេត្តសៀមរាប លើទឹកដីអង្គរ ឃើញហើយពិតជាមានក្ដីសុខខ្លាំង គួរឲ្យច្រណែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយា យ៉ាងច្រើនសន្លឹក ក្នុងឈុតបុរាណប្រពៃណីខ្មែរ លើទឹកដីប្រាង្គប្រាសាទអង្គរដ៏អស្ចារ្យ។ លើសពីនេះ អាចនិយាយបានថា ម៉ុល សារ៉ាវ៉ាន់ និងភរិយា ជាគូស្នេហ៍ដ៏ផ្អែមល្ហែម ព្រោះជារឿយៗអ្នកទាំងពីរ​ តែងតែឆ្លៀតផ្តល់ ក្តីសុខឲ្យគ្នាបែបនេះ បើទោះជារវល់ការងាររៀងខ្លួនយ៉ាងណាក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បន្ទាប់ពីបានឃើញជាមួយនឹងរូបភាពដ៏ផ្អែមល្ហែមបែបនេះហើយ ក៏មានហ្វេនៗអ្នកគាំទ្រតារាទាំងពីរដួងនេះ លួចច្រណែនជាមួយនឹងការយកចិត្តទុកដាក់លើគ្នាចេះផ្ដល់ពេលវាលាឲ្យគ្នារបស់ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment