អីយ៉ា! អ្នកម៉ាក់កូន ១ អែនជី បង្ហាញខ្លូនប៉ុន្មានសន្លឹកនេះ សម្រស់កាន់តែស្អាតប្លែក ហ្វេនៗមើលសឹងមិនស្គាល់

ភ្នំពេញ៖ ពិតណាស់ អតីតតារាចម្រៀង ​អែន ជី គឺជាតារាចម្រៀងសំនៀងផ្អែមម្នាក់ ដែលធ្លាប់បានប្រឡូកក្នុងសិល្បៈ និងអង្រួនបេះដូងយុវវ័យអស់រយៈកាលច្រើនឆ្នាំមកហើយ ជាពិសេស គ្រប់បទរបស់ អ្នកនាង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្វីត្បិតតែ អែន ជី ផ្អាកពីវិស័យសិល្បៈមែន ប៉ុន្តែក្រឡេក មើលសម្រស់របស់តារាម្នាក់នេះវិញ គឺសាច់ចាំ និងស្អាតភ្លឹងតែម្តង សូម្បីរូបរាងក៏នៅតូចច្រឡឹង ល្វត់ល្វន់ដដែល រីឯសាច់មុខនៅតែសខ្ចី តឹងណែន មិនខុសពីប៉ុន្មានឆ្នាំឡើយ ដោយមិននឹកស្មានថា អែនជី អាចថែរក្សាសម្រស់ខ្លួនបានល្អដូច្នេះសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ដូចរូបភាពថ្មីៗ ដែល អែនជី បានបង្ហោះពិតជាស្រស់ស្អាតទាក់ទាញប្លែកភ្នែក ជាមួយនឹងសម្រស់ដ៏ក្មេងជាងវ័យរបស់នាង មិនតែប៉ុណ្ណោះ ក៏មានហ្វេនៗជាច្រើនថែមទាំងមើលមិនស្គាល់ថា នាង ជាអែនជី នោះឡើយ បែរជានាំគ្នាខមិនថា នាងមានមុខមាត់ដូចជាតារាចម្រៀងស្រី អែនជី ទៅវិញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment