ក្រោយល្បីរឿងទំទាវ2021​ ស្រាប់តែមហាជនផ្ទុះការនឹករលឹក តួអង្គ ៤ ដួងក្នុងរឿង «ទុំទាវ» ល្បីខ្លាំងបំផុតជំនាន់ឆ្នាំ ២០០៣

រឿង «ទុំទាវ» ជាប្រលោមលោកអក្សរសីល្ប៍ខេមរៈនិយមរបស់ខ្មែរដ៏ល្បីសុសសាយមួយ ហើយប្រលោមលោកនេះ ក៏បានផលិតករខ្មែរជំនាន់ក្រោយយកមកតាក់តែង ឡើងវិញ ផលិតជាល្ខោន យីកេ និង ជាខ្សែភាពយន្ត ជាដើម ។

ជាក់ស្ដែង បើរំឭកកាលពីក្នុងកំឡុងឆ្នាំ ២០០៣ នៅក្នុងផលិតកម្ម SSB ដែលមានការដឹកនាំដោយ លោក ហ្វៃ សំអាង រឿង «ទុំទាវ» ក៏ត្រូវបានផលិតជាខ្សែភាពយន្តខ្នាតធំ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ដែលមានការតាក់តែង និង សរសេរស្កីបដោយអ្នកស្រី ម៉ៅ សំណាង ហៅ ទន្សាយ ជាអ្នកនិពន្ធប្រលោមលោកដ៏ល្បី ។

កាលនោះ តារាសម្តែងមួយចំនួន ដែលបានចូលរួមដើរតួសំខាន់ៗ ដូចជា លោក ស៊ុក សុភា សម្តែងជា នេនទុំ អ្នកនាង ដាញ់ ម៉ូនីកា សម្តែងជា នាងទាវ លោក ព្រីង ចន្ទបុត្រ សម្តែងជា ពេជ្រ និង អ្នកនាង ជុំ វត្តី សម្តែងជា នាងនោរ ឯម្តាយទាវនោះ គឺសម្តែងដោយតារាសម្តែងជើងចាស់ ចាន់ ដារ៉ាទី និង មានតួល្បីៗជាច្រើនទៀត ជាដើម ។

យ៉ាងណាមិញ មកដល់ពេលនេះក៏មានមហាជនជាច្រើនហាក់ចង់ដឹងពីសុខទុក្ខរបស់តារាសម្តែងសំខាន់ក្នុងរឿង «ទុំទាវ» ២០០៣ ផលិតដោយលោក ហ្វៃ សំអាង ខាងយ៉ាងខ្លាំង តើសុខទុក្ខយ៉ាងណាហើយ?

១- លោក ស៊ុក សុភា

ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងខ្សែភាពយន្ត «ទុំទាវ» លោក ស៊ុក សុភា ក៏បានបន្តអាជីពសិល្បៈ និង មានឈ្មោះល្បីល្បាញក្នុងវិស័យសម្តែងផងដែរ ។ ក្រោយពីរៀបការ តារាប្រុសរូបនេះក៏បានចាកចេញទៅរស់នៅក្រៅប្រទេសជាមួយភរិយា និង សាងគ្រួសារយ៉ាងមានសុភមង្គល ។

២- អ្នកនាង ដាញ់ ម៉ូនីកា

មិនខុសពីតួអង្គ នេនទុំ នោះទេ អ្នកនាង ដាញ់ ម៉ូនីកា ដែលត្រូវបានសម្តែងជាតួអង្គ នាងទាវ ត្រូវបានមហាជនចាប់ផ្តើមស្គាល់រូបនាងយ៉ាងខ្លាំងតាំងពីពេលនោះមក ។ រហូតមកដល់កំឡុងឆ្នាំ ២០០០ អ្នកនាង ដាញ់ ម៉ូនីកា បានរៀបការ និង ចាកចេញទៅរស់នៅជាមួយស្វាមី ហើយបច្ចុប្បន្នអ្នកនាងមានកូនចំនួន ២ នាក់ហើយ ។

៣-លោក ព្រីង ចន្ទបុត្រ

លោក ព្រីង ចន្ទបុត្រ ក៏ត្រូវបានមហាជនទទួលស្គាល់ទេពកោសល្យ នៃការសម្តែងរបស់លោកក្នុងខ្សែភាពយន្តខ្នាតធំខាងលើនេះតាំងពីពេលនោះមកដូចគ្នា ។ បន្ទាប់មកលោកក៏បានបង្ហាញវត្តមានក្នុងការសម្តែងខ្សែភាពយន្ត និង ចម្រៀងកាយវិការជាច្រើនផងដែរ ។ បច្ចុប្បន្នតារាប្រុសរូបនេះ ហាក់ស្ងប់ស្ងាត់លើវិស័យសិល្បៈក៏ពិត ប៉ុន្តែលោកកំពុងសំងំរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងភរិយា ដែលទើបតែចុះអ៊ីតាស៊ីវិលជាមួយគ្នាកាលពីកំឡុឆ្នាំ ២០២០ កន្លងមក ។

៤-អ្នកនាង ជុំ វត្តី

អ្នកនាង ជុំ វត្តី ដែលមានភាពល្បីឈ្មោះក្នុងការសម្តែងចម្រៀងកាយវិការ ក៏ត្រូវបានក្លាយជាតួអង្គសំខាន់ និង ទទួលបានកេរ្តិ៍ឈ្មោះក្នុងរឿង «ទុំទាវ» នេះដែរ ។ យ៉ាងណាមិញ ក្រោយតារាស្រីរូបនេះបានរៀបការ និង ទៅរស់នៅប្រទេសកាណាដាជាមួយស្វាមីជាច្រើនឆ្នាំហើយនោះ ស្រាប់លេចឮដំណឹងដ៏គួរឲ្យសោកស្តាយមួយថា អ្នកនាង ជុំ វត្តី បានទទួលមរណភាពតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ៕

Related posts

Leave a Comment