ហ្វេសប៊ុក៖ ឈិត សុវណ្ណបញ្ញា គឺជាតារាចម្រៀងស្រីម្នាក់ប្រចាំផលិតកម្មថោន ហើយនៅតែអាចរក្សាបានកេរ្តិ៍ឈ្មោះបានល្អ នៅក្នុងវិស័យចម្រៀង ហើយតារាស្រីខ្លួនមាឌល្អិតសាច់ចាំរូបនេះ ហាក់ប្រើជីវិតយ៉ាងសាមញ្ញបំផុត ដោយរូបនាង កម្រនឹងបានឃើញ ប្រើជីវិតហ៊ឺហាខ្លាំងក្លា បង្អួតផ្ទះរថយន្ត ដូចតារាមួយចំនួននោះឡើយ ។
យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងស្រីរូបនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យចម្រៀង ខណៈពេលវ័យកាន់តែច្រើន រូបនាងហាក់មិនខ្វាយខ្វល់រឿងគូស្រករ ប្រើជីវិតនៅលីវរបស់ខ្លួន ដើរលេងកម្សាន្តយ៉ាងមានក្តីសុខបំផុត ។
ចំណែកឯ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃវិសាទបូជា គេក៏បានឃើញតារាចម្រៀងស្រីរូបនេះ តុបតែងខ្លួន ក្នុងឈុតពណ៌សដូចដូនជី និងលេងមុខទទេរគ្មានម្សៅ តែបើមើលសម្រស់ធម្មជាតិតារាស្រីរូបនេះ ក្មេងៗសុំខ្មាស់ វ័យ ៣៥ ឆ្នាំទៅហើយ តែរូបនាងនៅតែមានស្បែកភ្លឺម៉ត់រលោង ផ្ទៃមុខរកស្នាមជ្រួញមួយផ្នត់មិនឃើញទាល់តែសោះ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។