អីយ៉ា! ស្ងាត់ៗ ស្រីស្អាត ស៊ុំ សុម៉ាលី កាន់ដៃបុរសអាណិកជនម្នាក់ភ្ជាប់ពាក្យជាគូជីវិត ក្រោយរស់នៅមានឈ្មោះស្រ្តីមេម៉ាយអស់មួយរយៈ

ក្រោយលែងលះអតីតស្វាមីហើយរស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូន ១ អស់រយៈពេលប្រមាណជា ៣ ឆ្នាំ ទីបំផុតតារាសម្ដែងអ្នកនាង ស៊ុំ សុម៉ាលី សម្រេចភ្ជាប់ពាក្យជាមួយបុរសអាណិកជនរូបសង្ហាខ្មែរ-អាមេរិកម្នាក់ឈ្មោះ នួន សីហារាជ កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ គ្រាន់តែអ្នកនាងទើបនឹងបង្ហាញរូបភាពថ្ងៃមង្គលជ័យរបស់នាង និង អនាគតស្វាមីថ្មីៗនេះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា ចាប់តាំងពីស្ពាយឈ្មោះជាមេម៉ាយមក ស៊ុំ សុម៉ាលី បានបិទបេះដូងជិតឈឹងមិនព្រមទទួលយកស្នេហាថ្មីរាប់ឆ្នាំ ព្រោះតែនាងឈឺចាប់នឹងអាពាហ៍ពិពាហ៍លើកទី ១ របស់នាងរហូតខ្លាចការមានស្នេហា ប៉ុន្ដែពេលបានប៉ះបុរសអាណិកជនរូបសង្ហានេះ ស៊ុំ សុម៉ាលី ស្រាប់តែបើកចិត្តបើកបេះដូងឱ្យអ្នកថ្មីមើលថែ ថែមទាំងសម្រេចចិត្តភ្ជាប់ពាក្យក្លាយជាគូអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭកពីអតីតកាល ស៊ុំ សុម៉ាលី បានសម្រេចបញ្ចប់អាជីពសិល្បៈ និង ចូលរោងការតាំងពីអំឡុងឆ្នាំ ២០១៤ មកម្ល៉េះ តែក្រោយមកនៅអំឡុងឆ្នាំ ២០១៩ តារាសម្តែងស្រីរូបនេះ ក៏បានទម្លាយពីការរស់នៅមិនចុះសម្រុង និង ឈានដល់ការលែងលះគ្នា ដោយអ្នកនាងរ៉ាប់រងបីបាច់កូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment