គួរឲ្យសង្វេគណាស់! ពេលឃើញទិដ្ឋភាព សុវត្ថិឌី ធារិកា និងប្អូនប្រុសអង្គុយយំអោបស.ព ខណៈដឹកត្រឡប់ភ្នំពេញវិញ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រហែលជាម៉ោង ៧ និង ១៩ នាទីយប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា សុវត្ថិឌី ធារិកា ដែលបានបង្ហោះសារដោយ លោក អ៊ាម វន្នី បានធ្វើការជូនដំណឹងឲ្យដឹងដែលថា ពេលនេះស.ព.ឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ បាន និងកំពុងដឹកយកទៅភ្នំពេញវិញហើយ ដើម្បីរៀបចំធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះផងដែរ លោក អ៊ាម វន្នី បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំ អ៊ាម វន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្តរបស់ កញ្ញា សុវត្ថិឌី ធារិកា ថាពេលនេះគ្រួសាររបស់កញ្ញាមានទុក្ខជាទម្ងន់ ដោយប៉ាម៉ាក់របស់គាត់បានបាត់បង់ជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នា.ក់.ច.រា.ច.រ.ណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោងប្រហែល ៣ រសៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះស.ព.កំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាម វន្នី 016223305 កុំខលគាត់ផ្ទាល់ ព្រោះគាត់កំពុងមានទុក្ខ និង មិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសារជូនដំណឹងនេះផងដែរ ក៏បានភ្ជាប់ជាមួយរូបភាពមួយសន្លឹកនៃទិដ្ឋភាពស.ព.ឪពុកម្តាយរបស់តារាចម្រៀងស្រីរូបនេះ រុំព័ទ្ធដោយថង់ប្លាស្ទិកនៅលើឡានពេទ្យតាមផ្លូវត្រឡប់ទៅភ្នំពេញដែល សុវត្ថិឌី ធារិកា និងប្អូនប្រុស អង្គុយយំអោបស.ព.លោកទាំងពីរ ឃើញហើយធ្វើឲ្យមហាជនកាន់តែស្រណោះជាពន់ពេក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment