អីយ៉ា! ខៀវ សានសាណា បានទម្លាយពាក្យមួយឃ្លា នៅក្នុងវចនានុក្រមផ្ទាល់ខ្លួនរបស់នាង គ្មានទេពាក្យថា «ខ្ចិល»

មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងមកនេះ ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I always work with passion and MUST get it done successfully no matter how hard it is or how much time it takes. There’s no such word “lazy” in my very own dictionary. And that’s the principle I have created for myself»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយភាសាខ្មែរមានន័យថា ៖ «ខ្ញុំតែងតែធ្វើការងារដោយក្តីស្រឡាញ់ ហើយនឹងត្រូវធ្វើវាឱ្យសម្រេចបានជោគជ័យ មិនថាវាលំបាក ឬក៏ចំណាយពេលប៉ុន្មាននោះទេ។ នៅក្នុងវចនានុក្រមរបស់ខ្ញុំ គ្មានទេពាក្យថា «ខ្ចិល» ហើយនោះជាគោលការណ៍មួយ ដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនឯង»៕

Related posts

Leave a Comment