ភ្នំពេញ៖ ពិតណាស់ អ្នកណាមិនដឹងពីទៅនាក់ទំនងដ៏ស្អិតរមួតរបស់តារាពហុជំនាញប្រុស នាយព្រែក និង តារាស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដោយកន្លងទៅមិនថាទៅណាមកណា គេតែសង្គេតឃើញអ្នកទាំងពីរបណ្តើរគ្នាទាំងគូតែម្ដង។
ជាក់ស្ដែង នៅថ្ងៃពិសេស ជាថ្ងៃកំណើតរបស់ ឈិន មុន្នីនាថ នេះគូស្នេហ៍មួយគូនេះរឹតតែបង្ហាញភាពផ្អែមផ្ហែម ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងកាយវិការដ៏ស្និតស្នាល ជាពិសេសនោះគឺ ថែមទាំង នាយព្រែក ភ្ជាប់មកជាមួយនឹងពាក្យជូនពរដ៏មានអត្ថន័យបែបនេះថា៖
“រីករាយថ្ងៃកំណើត @chhinmonineath ជូនពរពៅមាសសំណាងល្អក្នុងជីវីត ស្រលាញ់ឪពុកម្ដាយឱ្យបានច្រើន និង ជួបតែមនុស្សល្អៗដូចពូចឹងហា” ។
ទន្ទឹមនឹងនេះ ក្រោយពីឃើញបែបនេះ ក៏មានហ្វេនៗ តារាស្រីវ័យក្មេង ឈិន មុន្នីនាថ ចូលទៅខមិនជូនពរ ថែមទាំងជូនពរអ្នកទាំងពីរស្រលាញ់គ្នា និងកាន់តែមានភាពល្អូកល្អើន ដើម្បីឲ្យហ្វេនៗបានឃើញជាញឹកញាប់៕