ព្រះនាងតូច ជេនណា យាងចូលរួម ពិធីបុណ្យសពឪពុកម្តាយ សុវត្ថិឌី ធារិកា ថែមទាំងភ្ជាប់សារយ៉ាងរំជួលចិត្តថា….(មានវីដេអូ)

ហ្វេសប៊ុក៖ មរណភាពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងក្នុងសិល្បៈពិតជាមានសេចក្តីសោកស្តាយជាពន់ពេក គួរឲ្យសង្វេគអាណិតខ្លាំងចំពោះតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស ដែលជួបទុក្ខដ៏ធំធេងបាត់បង់មនុស្សជាទីស្រលាញម្តងពីរនាក់ត្រឹមតែមួយប៉ព្រិចភ្នែកគ្នានថ្ងៃវិលត្រឡប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលទិដ្ឋភាពពិធីបុណ្យស ព ដែលបានរៀបចំឡើងនៅក្នុងវត្តស្ទឹងមានជ័យ គេក៏បានឃើញមានសិល្បករសិល្បការិនីជាច្រើនដួងបានចូលរួមធ្វើការគោរពវិញ្ញាណក្ខន្ធម្តាយឪពុក សុវត្ថិឌី ធារិកា និងបង្ហាញការចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តដល់តារាចម្រៀងស្រីរូបនេះជាបន្តបន្ទាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេក៏បានឃើញ ព្រះនាងតូច នរោត្តម ជេនណា បានយាងទៅកម្មវិធីបុណ្យសពម្តាយឪពុក សុវត្ថិឌី ធារិកា ដោយផ្ទាល់ ព្រមទាំងព្រះនាងបានធ្វើការបង្ហោះសាររៀបរាប់បង្ហាញពីទឹកព្រះទ័យតក់ស្លុត និងយល់ពីអារម្មណ៍ដ៏សោកសង្រេងនៃការបាត់បង់ដ៏ធំធេងនេះ ដែលបានធ្វើការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងលើកទឹកចិត្តចំពោះ សុវត្ថិឌី ធារិកា ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាងតូច នរោត្តម បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ដ្បិតតែពេលនេះ ជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធារិកា ធ្វើឱ្យខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលឱ្យខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យស ពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងស្រី ធារិកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់ ។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំឱប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ ។

ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចវាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ ។ ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និង សុំឱ្យបងស្រីរឹងមាំឡើង លោកម្តាយ និង លោកឪពុករបស់បងស្រី និង ទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន” ៕

Related posts

Leave a Comment