អីយ៉ា ថ្ងៃខួបកំណើតខុសគ្នាតែ ១ ថ្ងៃ ឪពុកកូន ឈិន មុន្នីនាថ បង្ហោះសារជូនពរពោរពេញដោយភាពកក់ក្តៅ

ហ្វេសប៊ុក៖ ពិតណាស់ ជារាងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ ១៩-២០ ខែឧសភា ម្តងៗ គេបានឃើញតារាចម្រៀងលោក ឈិន កុសល និងកូនស្រីបណ្តូលចិត្តគឺតារាសម្តែង ឈិន មុន្នីនាថ តែងតែរៀបចំកម្មវិធីខួបកំណើរួមគ្នា ព្រោះថាថ្ងៃកំណើតរបស់ឪពុកកូនអ្នកទាំងពីរនេះ ខុសត្រូវគ្នាតែមួយថ្ងៃប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅក្នុងឆ្នាំនេះក៏មិនសូវខុសគ្នាប៉ុន្មានដែរ ឪពុកកូន ឈិន មុន្នីនាថ បានផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ការយកចិត្តទុកដាក់ចំពោះគ្នាតាមរយៈការបង្ហោះសារជូនពរថ្ងៃកំណើតគ្នាទៅវិញទៅមក ជាមួយនឹងពាក្យសម្តីយ៉ាងផ្អែមល្ហែមស្តែងពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងឪពុក និងកូនស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតកូនស្រី គេក៏បានឃើញលោក ឈិន កុសល បានបង្ហោះសារជូនពរកូនប្រកបដោយភាពកក់ក្តៅបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Happy birthdayកូនស្រីសម្លាញ់ ថ្ងៃ១៩ ០៥ ២០២២នេះប៉ាសូមជូនពរកូនមានសុខភាពល្អនិងជោគជ័យការងារ និងមានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងវិថីសិល្បៈជួបតែមនុស្សល្អសំណាងល្អជោគជ័យក្នុងឆាកជីវិតណាកូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ងាកទៅមើល ឈិន មុន្នីនាថ ឯណោះវិញក៏បានជូនពរថ្ងៃកំណើតលោកប៉ាវិញយ៉ាងដូច្នេះផងដែរថា៖ “រីករាយថ្ងៃកំណើតអ្នកមានគុណរបស់កូន កូនសូមជូនពរអោយប៉ាអាយុវែង រីករាយសប្បាយចិត្តច្រើនកុំអោយឆាប់ចាស់ ជូនពរប៉ាសុខភាពល្អរហូត ជាម្លប់ដល់កូនៗ ស្រឡាញ់ប៉ា កែវភ្នែកកូន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment