ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។
ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។
មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។
យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។
ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។