អបអរផង! ទីបំផុត ចេន និងគូដណ្តឹង កាន់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរហើយ ឆ្លៀតផ្តែផ្តាំលាហ្វេនៗ Single ទៀតថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងប្រុសវ័យក្មេង Original លោក ចេន គឺជាសំណព្វចិត្តរបស់មិត្តយុវវ័យជាច្រើន ព្រោះតែទឹកដមសំឡេងពីរោះផ្អែមស្រទន់ ជាពិសេសរូបរាងខ្ពស់ស្រឡះ បូករួមស្នាមញញឹមមានមន្តស្នេហ៍របស់គេតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ តារាចម្រៀងប្រុសរូបនេះ បានលាភាពនៅលីវ ដោយបានដឹកដៃអនាគតភរិយាក្រៅរង្វង់សិល្បៈរបស់លោក ចូលរោងការតាមប្រពៃណីហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជាហេតុធ្វើឲ្យអ្នកគាំទ្រនារីៗខូចចិត្តមិនតិចនោះទេ ប៉ុន្តែយ៉ាងណាអ្នកគាំទ្ររបស់លោកក៏សប្បាយចិត្ត និងអបអរសាទរជូនពរដល់លោកយ៉ាងច្រើនក្នុងថ្ងៃមង្គលពិសេសរបស់អ្នកទាំងពីរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារខ្លីមួយនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសរសេរថា៖ “ស្អែករៀបការហើយទាំងអស់គ្នា លាហើយ អ្នក SINGLE” ។ បានធ្វើឲ្យបណ្តាអ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមបញ្ចេញមតិជូនពរយ៉ាងច្រើនកុះករថែមទាំងនិយាយបែបលេងសើចជាមួយនឹង Idol របស់ពួកគេផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment