ស្អាត់ណាស់! បើកបង្ហាញ ទិដ្ឋភាព ថ្ងៃមង្គលការ តារាចម្រៀងប្រុស ចេន នៅព្រឹកនេះ ត្រជាក់ភ្នែក រៀបចំមិនចាញ់អភិជនប៉ុន្មានឡើយ

ភ្នំពេញ៖ ហ្វេនៗជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងប្រុសវ័យក្មេង Original លោក ចេន គឺជាសំណព្វចិត្តរបស់មិត្តយុវវ័យជាច្រើន ព្រោះតែទឹកដមសំឡេងពីរោះផ្អែមស្រទន់ ជាពិសេសរូបរាងខ្ពស់ស្រឡះ បូករួមស្នាមញញឹមមានមន្តស្នេហ៍របស់គេតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត តារាចម្រៀងប្រុសរូបសង្ហា ចេន ក៏បានដឹកដៃគូស្នេហ៍សំណព្វចិត្ត ប្តូរឈ្មោះពីសង្សារមកជាគូដណ្តឹងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ មានការចូលរួមដឹងឭពីចាស់ទុំទាំងសងខាងក៏ដូចជាមិត្តភក្តិជិតដិតរបស់អ្នកទាំងពីរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នេះ ម្ចាស់បទ «គូជីវិត» លោក ចេន បានលាភាពនៅលីវ ដោយបានដឹកដៃអនាគតភរិយាក្រៅរង្វង់សិល្បៈរបស់លោក ចូលរោងការតាមប្រពៃណីខ្មែរហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃដដែលផងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Bong Joy បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលជាទិដ្ឋភាពក្នុងថ្ងៃមង្គល រៀបចំធំដុំ ជាងនេះទៅទៀត រោងជ័យរៀបចំ ជាមួយផ្កា ស្កេះ ស្កះស្រស់ស្អាត ទាក់ភ្នែកគេឯងគ្រប់គ្នា មិនតែប៉ុណ្ណោះ ក្នុងពិធីមនុស្សរាល់គ្នា ញញឹមញញែម ហាក់រីករាយជំនួស តារាប្រុសរូបនេះនិងភរិយា ជះចំហាយកក់ក្តៅ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment