អីយ៉ា! សុខៗ តន់ ច័ន្ទសីម៉ា បង្ហាញរូបភាពទន្ទឹមគ្នា ប្រៀបធៀបសម្រស់ពីមុន និងបច្ចុប្បន្ន សម្រស់ផ្លាស់ប្តូរ ១៨០ដឺក្រេ ខុសគ្នាដាច់ ឆ្លៀតភ្ជាប់សារយ៉ាងមានន័យថា…

ហ្វេសប៊ុក៖ ពិតណាស់ អាចនិយាយបានធាតារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រាល់បទចម្រៀងរបស់នាង តែងតែទទួលបានការគាំទ្រ និងមានអ្នកចូលទស្សនារហូតដល់រាប់លានដងឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងទទួលបានភាពជោគជ័យលើវិថីសិល្បៈ គេដឹងថា កញ្ញា តន់ ច័ន្ទសីម៉ា ពិតជាមានការតស៊ូដើរលើវិថីសិល្បៈផ្នែកចម្រៀងនេះខ្លាំងណាស់ ។ ក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំងហើយនោះ គេក៏តែសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះកាន់តែមានសម្រស់ស្អាតប្លែកជាងមុនទ្វេដង មិនត្រឹមតែមុខមាត់ប៉ុណ្ណោះទេ ដែលស្អាតតែបើនិយាយពីរូបរាងវិញក៏ផ្លាស់ប្តូរមកជាស្គមស្លឹមគួរឲ្យទាក់ទាញណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិមិញនេះ គេបានឃើញ តន់ ច័ន្ទសីម៉ា បានបង្ហោះរូបខ្លួនឯងពីមុន និងបច្ចុប្បន្នដាក់ទន្ទឹមគ្នា ពីភាពប្រែប្រួលនៃរូបសម្រស់របស់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ តារាចម្រៀងស្រីរូបនេះ ថែមទាំងបាននិយាយប្រាប់ទៀតថា៖ “គ្មានអ្វីធំជាងការតាំងចិត្ត ផ្លាស់ប្តូរខ្លួនឯង ស្រលាញ់ខ្លួនឯង ជឿជាក់លើខ្លួនឯង នោះអ្នកនិងធ្វើបាន ពីធាត់នៅតែអាចស្គមបាន តស៊ូណាបងប្អូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់អារម្មណ៍ជាមួយនឹង សារយ៉ាងមានន័យរបស់ សីម៉ា បណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗបានចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “គ្មានជោគជ័យណាដែលមិនតស៊ូទេប្អូនស្រី ស៊ូស៊ូ បន្តជោគជ័យទៅមុខទៀត, អ្វីដែរសំខាន់ ធ្វើអោយប៉ាម៉ាកមាន មោទនភាពចំពោះកូនស្រីដល់កូពែ,

គាំទ្រ, ល្អណាស់ ប្អូនស្រី, សូមសរសើរប្អូនស្រី តស៊ូមានឆន្ទៈនិងក្លាហាន ហើយទទួលបានជោគជ័យ, ការតស៊ូសុទ្ធតែជាជោគជ័យ ក្តីស្រម៉ៃប្អូនតាំងពីថ្នាក់៧ ឥលូវបានសម្រេចហើយ, មនុស្សពីរ, មុខខុសគ្នា80ដឺការេសីម៉ា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment