អីយ៉ា! នៅសុខៗ ស្រាប់តែ ពេជ្រ សោភា បង្ហោះរូបភាពកាលពី ១៦ ឆ្នាំ និង ៣៨ ឆ្នាំ ប្រៀបធៀបគ្នា ហ្វេនៗសរសើរថា ៣៨ ស្អាតជាង

ហ្វេសប៊ុក៖ ពេជ្រ សោភា គឺជាតារាចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍មិនតិចឆ្នាំនោះទេ ជាមួយនឹងបទចម្រៀងដ៏ច្រើនសន្លឹកសន្ធាប់ ដោយអ្នកនាងបានចាប់ផ្តើមក្នុងវិស័យចម្រៀងតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត នាងក៏ជាតារាស្រីដែលមានសម្រស់សាច់ចាំផងដែរ បើទោះបីជា សោភា មានអាយុក្បែរ ៤០ ឆ្នាំក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់នាងវិញ មិនចាញ់ក្មេងៗនោះទេ ពេជ្រ សោភា នៅតែមានសម្រស់វ័យក្មេងហាក់មិនប្រែប្រួលទៅតាមអាយុសោះ ។ កាន់តែពិសេសទៀតនោះ តារាចម្រៀងស្រីរូបនេះ មានរាងដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បានផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឲ្យបណ្តាអ្នកគាំទ្រខ្លួនសរសើរពីសម្រស់ព្រោងព្រាត ខណៈដែលរូបនាងបានបង្ហោះរូបភាពកាលពីអាយុ ១៦ ឆ្នាំ ធៀបនឹងបច្ចុប្បន្ន គឺខុសគ្នាដាច់តែម្តង គឺការវិវត្តវ័យរបស់នាងគឹប្រែមកកាន់តែលេចធ្លោ ដោយហេតុថាកាលពីអាយុ ១៦ ឆ្នាំ សោភា ហាក់មានសម្បុរមិនភ្លឺថ្លា ការតុបតែងខ្លួនមិនទាន់សម័យដូចបច្ចុប្បន្ន ដែលជាហេតុធ្វើឲ្យទស្សនិកជន មានមតិថាវ័យនៅពេលបច្ចុប្បន្នគឺស្អាតជាងបែបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment