ក្តីសុខពេញទំហឹង! មាន សូនីតា កំពុងចាយជីវិតឡើងមានក្តីសុខ នៅលើកោះម៉ាឌីវ ធ្វើឲ្យហ្វេនៗគ្រប់គ្នាប្រាថ្នាចង់បាន….(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ ជីវិតដ៏ឯកជ្យនិងអភិជនរបស់ តារាសម្តែងស្រី មាន សូនីតា កំពុងធ្វើឲ្យបណ្តាអ្នកគាំទ្រ ស្ទើរឈ្លក់វង្វេងតាមដោយសារតែរូបភាពនីមួយៗសុទ្ធតែ ស្រស់ស្រាយ និងរីករាយយ៉ាងខ្លាំង ហើយរូបនាងអាចនិយាយបានថា ជានារីចូលចិត្តដើរហើយ ជាពិសេសក្រៅប្រទេសតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើក្រឡេកទៅមើល ជីវិតរបស់នាងនៅលើបណ្តាញសង្គមវិញ សបញ្ជាក់ថា រូបនាងពេញចិត្តជាខ្លាំងនឹងជីវិត ឯករាជ្យ មានសេរីភាព និងចូលចិត្តភ្លួក់រស់ជាតិថ្មីៗនៃជីវិត ដូចជាការដើរលេងកម្សាន្តទៅប្រទេសនេះ ប្រទេសនោះជាដើម រហូតធ្វើឲ្យហ្វេនៗភាគច្រើនរបស់រូបនាងពេញចិត្តនឹងរូបភាពនៃជីវិតបែបនេះ លែងខ្វាយខ្វល់ គិតរឿងជីវិតគូដូច Idol ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ ក្នុងដំណើរកម្សាន្តបន្តទៀតទៅកាន់កោះ ម៉ាឌីវ ដែលជាទីកន្លែងទេសចរណ៍ នៅលើផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ ទឹកថ្លាឆ្វេងឆ្លុះឃើញដល់បាតតែម្តង ដោយក្នុងនោះ តារាស្រី មាន សូនីតា បានផ្តិចយករូបភាពបង្កប់រីករាយ ចំហាយកក់ក្តៅ ខណៈដំណើរកម្សាន្តនោះជាកន្លែងលើកដំបូងរបស់នាង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment