ហ្វេសប៊ុក៖ និយាយដល់គ្រួសារតារាចម្រៀងប្រុសលោក ខាន់ ជេមស៍ ក្រោយពីរូបលោកបានសាងចំណងអាពាហ៍ពិពាហ៍រយៈពេលប្រមាណជាង ២០ ឆ្នាំ នឹងភរិយាហើយ ដោយបច្ចុប្បន្នរូបលោកមានកូនស្រី ២ នាក់ និងប្រុស ២ នាក់ រួចមកហើយ ។
កន្លងមកនេះ គេសង្កេតឃើញថា កូនៗទាំង ៤ នាក់របស់ លោក ខាន់ ជេមស៍ តែងទទួលបានការចាប់អារម្មណ៍ និង សរសើរជាមួយរូបរាងស្អាតៗគួរឱ្យស្រឡាញ់ ភាពវៃឆ្លាត និង សមត្ថភាពផ្សេងៗរបស់ពួកគេ ដែលឃើញថាសុទ្ធសឹងតែមានដុងសិល្បៈបេះដាក់មិនចាញ់ឪពុកនោះឡើយ។ ជាពិសេស កូនប្រុសទី ៣ របស់លោក ក៏ធ្លាប់បានចេញចម្រៀងរួមគ្នានឹងលោក ខាន់ ជេមស៍ ទៀតផង។
គួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺកូនប្រុសទី ៣ របស់លោក ខាន់ ជេមស៍ ក៏ធ្លាប់បានចេញចម្រៀងរួមគ្នានឹងលោក ខាន់ ជេស៍ ថែមទៀតផងដែរ ។
ចំណែកឯ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ មហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ចំពោះកូនប្រុសស្រីរបស់លោក ២ នាក់ គឺកូនស្រីច្បង និងកូនប្រុសទី ៣ ដែលបានឃើញពួកគេធ្វើការបង្ហាញទេពកោសល្យចម្រៀងរួមគ្នាបទភាសាអង់គ្លេស ដោយកូនស្រីច្បងចេះច្រៀងហើយថែមទាំងអាចលេងហ្គីតាបានយ៉ាងល្អឲ្យប្អូនប្រុសច្រៀងជាមួយគ្នាបានយ៉ាងពីរោះ ។
ហើយវីដេអូមួយនេះផងដែរ កំពុងត្រូវបានមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនធ្វើការចែករំលែក ដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរខ្លាំងចំពោះទេពកោសល្យកូនប្រុសស្រីទាំងពីរនាក់របស់ លោក ខាត់ ជេមស៍ គ្រប់គ្នាផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។