លើកទី ១ ហើយដែលឃើញ ចំរើន សុភ័ក្រ្ត ស្រែច្រៀងមិនរួច ទាំងអួលដើម ក ដល់ថ្នាក់ហូរទឹកភ្នែក….(មានវីដេអូ)

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសបណ្តាអ្នកគាំទ្ររបស់ តារាចម្រៀងស្រី ចំរើន សុភ័ក្រ្ត បានផ្ទុះការចាប់អារម្មណ៍ និងធ្វើការចែករំលែកពេញបណ្តាញសង្គម ក្រោយពីបានឃើញវីដេអូ កញ្ញា ឡើងច្រៀងលើឆាកប្រគុំតន្រ្តីមួយ ដែលបានស្រែកច្រៀងសឹងតែពុំរួច ព្រោះតែរំជួលចិត្តខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកច្រៀងបណ្តើរទាំងអារម្មណ៍អួលអាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ចំរើន សុភ័ក្រ្ត បានលើកយកបទចម្រៀងមានចំណងជើងថា «អាណិតខ្លួនឯង» ដែលជាបទចម្រៀងបែបមនោសញ្ចេតនាមានអត្ថន័យនៃការបាត់បង់កម្សត់ឈឺចាប់ខ្លាំង ដែលធ្វើឲ្យនាងចូលតួតាមបទចម្រៀងតាម ក៏ព្រោះតែនាងមានសាច់រឿងដូចនឹងអត្ថន័យនៃបទនេះ ដោយនាងក៏បានបញ្ជាក់លើបណ្តាញសង្គម ឲ្យដឹងថាដោយសារតែនាងទើបតែបាត់បង់ម៉ាក់យាយទីស្រលាញ់កាលពីពេលថ្មីៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈការរៀបរាប់របស់ តារាចម្រៀងរូបនេះ នៅលើបណ្តាញសង្គមភ្ជាប់ជាមួយវីដេអូបទចម្រៀងនេះថា៖ “សុំទោសពុកម៉ែបងប្អូន ដោយសារតែខ្ញុំទើបតែបាត់បង់ម៉ាក់យាយបានជាទប់អារម្មណ៍មិនបាន ហើយក៏សុំទោសម្ចាស់កម្មវិធីផងដែរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូនោះផងដែរ កំពុងតែត្រូវចែករំលែកពីមហាជនជាច្រើន ដែលភ្ជាប់ជាមួយនឹងអារម្មណ៍រំជួលចិត្តតាមនាង ព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់រូបនាងគ្រប់គ្នាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment