អបអរសាទរផង! ណូ ហ្វារីដា ទទួលបានតំណែង Miss Teen Charm Cambodia 2022

ហ្វេសប៊ុក៖ ពិតណាស់ បេក្ខនារីដែលទទួលបានតំណែងលំដាប់រងក្នុងកម្មវិធី Miss international Cambodia ជាច្រើនរូបបច្ចុប្បន្នកំពុងទទួលបានតំណែងក្លាយជាបវរកញ្ញាក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ ដោយថ្មីៗនេះ យុវវតី ណូ ហ្វារីដា លំដាប់រងទី ២ MTIC កំពុងកាន់តំណែងជា Miss Teen Charm Cambodia 2022 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ យុវវតី ណូ ហ្វារីដា នឹងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស Colombia នាពេលខាងមុខនេះ ក្នុងកម្មវិធី Miss Teen Charm 2022 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលនាងគ្រងតំណែងមួយនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗនាងជាច្រើនបានបង្ហាញពីសេចក្តីត្រេកអរជំនួសដល់រូបនាងគ្រប់ៗគ្នាតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តយ៉ាង បច្ចុប្បន្ននេះ យុវវតី ណូ ហ្វារីដា ក៏កំពុងពង្រឹងសមត្ថភាព និងហ្វឹកហាត់ផ្នែកដើរម៉ូតឲ្យកាន់តែល្អជាងមុនផងដែរ ។ លើសពីនេះទៅទៀត បើនិយាយដល់រូបសម្ពស្សនាងវិញ មើលទៅពិតជាស្រស់ស្អាត ទាំងមុខមាត់ និងរូបរាង ហើយចំណេះដឹង ព្រមទាំងទេពកោសល្យនាងក៏ល្អ ។

ជាចុងក្រោយ សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រដល់រូបនាងឲ្យបានច្រើន ដើម្បីជាកម្លាំងចិត្តសម្រាប់ដល់រូបនាងពេលទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ ៕

Related posts

Leave a Comment