កក្រើកGalaxy ហើយឆ្នាំនេះ ព្រាប សុវត្ថិ តន់ ចន្ទសីម៉ា បំបុកចេញបទចម្រៀងចូលឆ្នាំស្ទើររាល់ថ្ងៃដូចបាក់ទំនប់

ជាការពិតណាស់ រយៈពេលប្រមាណជាជាង ២ ខែទៀត រដូវចូលឆ្នាំប្រពៃណីខ្មែរនឹងមកហើយ ដោយក្នុងនោះគេបានសង្កេតឃើញថាមានផលិតកម្មក្នុងស្រុកជាច្រើន ក៏បានផលិតបទចម្រៀងជាចង្វាក់ប្រពៃដូចទៅនឹងឆ្នាំមុនៗដើម្បីអបអរឱកាសបុណ្យប្រពៃណីនេះដែរ ។

យ៉ាងណាមិញ បើក្រឡេកទៅមើលតាមបណ្តាញសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះដែរ ទោះជាទីផ្សាររបស់ឧស្សាហកម្មតន្ត្រីមានច្រើនផលិតកម្មក៏ពិតមែន ប៉ុន្តែផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ហាក់មានសន្ទុះការផលិតបទចម្រៀងចូលឆ្នាំមុនគេ និង ច្រើនជាងគេនាឆ្នាំនេះ ។ ក្នុងនោះដែរ មហាជនបានសង្កេតឃើញថាបទចម្រៀងប្រពៃណីជាច្រើន ត្រូវបានបកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ។

ទោះជាបទចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ទាំង ២ បានចេញស្ទើរជារៀងរាល់ថ្ងៃក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាច្រើនក៏នៅតែបន្តចូលរួមបញ្ចេញមតិថា តារាចម្រៀងរៀមច្បង និង សិស្សប្អូនគូនេះពិតជាសគូស័ក្តិសមនឹងគ្នាយ៉ាងខ្លាំងនៅពេលដែលច្រៀងរួមគ្នាម្តងៗ ៕

Related posts

Leave a Comment