អីយ៉ា! ម្តាយកូន ចន ច័ន្ទលក្ខិណា តុបតែងខ្លួនបែបនេះ មើលទៅពិតជាស្រស់ស្អាតស្រស់សោភាណាស់….(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ ក្រោយសាងឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈហើយ អតីតតារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ត្រូវបានអ្នកគាទ្រំ ក៏ដូចជាមហាជនជាច្រើន បានចាប់អារម្មណ៍ទៅលើរឿងរ៉ាវសមាជិកគ្រួសារ ជាពិសេសកូនស្រីរបស់តារាសម្តែងរូបនេះតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញសកម្មភាពខ្លួននឹងកូនស្រីរបស់នាង និងបានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនមិនតិចនោះទេ ព្រោះមិនត្រឹមតែភាពស្រស់ស្អាតរបស់នាងទេ តែចំពោះកូនស្រីវិញ កាន់តែទទួលបានការយកចិត្តទុកដាក់ទៅលើសម្រស់ផូរផង់ និងពេញរូពេញរាងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ នៅក្នុងវីដេអូនោះផងដែរ ម្តាយកូនអ្នកទាំងពីរ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតស្រស់សោភា និងលេចធ្លោជាខ្លាំង កំពុងអង្រួនចិត្តអ្នកទស្សនាទាំងឡាយ ស្របពេលកូនស្រីកាន់តែធំឡើង មានទម្រង់មុខមាត់ស្រដៀងគ្នា និងមានកម្ពស់ប្រហាក់ប្រហែលគ្នាទៀត បានធ្វើឲ្យអ្នកគាំទ្រមើលទៅសឹងតែច្រឡំ ផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment